កីឡាអន្តរជាតិ
អន្តរជាតិ
West Ham ដាក់តម្លៃ ៧៦លានដុល្លារ សម្រាប់ Maguire និង​ McTominay
08, Aug 2023 , 5:19 pm        
រូបភាព
ក្លិប West Ham United បានដាក់សំណើរដេញថ្លៃ ៦០លានផោន (៧៦,៦លានដុល្លារ) សម្រាប់កីឡាករ ២រូបរបស់ ​Manchester United គឺខ្សែការពារ Harry Maguire និងខ្សែបម្រើ Scott Mctominay។ នេះជាការស្នើលើកទី២ បន្ទាប់ពីសំណើរដំបូងសម្រាប់ខ្សែការពារសញ្ជាតិអង់គ្លេសតែម្នាក់ត្រូវបានក្រុមបិសាចក្រហមច្រានចោល។



​ដំបូងឡើយ West Ham បានដាក់សំណើតម្លៃប្រមាណ ២០លានផោន (២៥,៦លានដុល្លារ) សម្រាប់ខ្សែការពារ Maguire តែត្រូវបានច្រានចោលដោយ Manchester United។ ពេលនេះពួកគេបានវិលមកវិញជាមួយនឹងការផ្តល់តម្លៃខ្ពស់ជាងមុនសម្រាប់នាំយក Maguire ដដែលព្រមទាំង McTominay ម្នាក់ថែមទៀត។


 
ទោះជាទាំងខ្សែការពារកណ្តាល និងខ្សែបម្រើមិនត្រូវបានគិតចូលក្នុងផែនការក្រុមរបស់លោក Erik ten Hag សម្រាប់រដូវកាលថ្មី តែក្រុម Man United ចង់បានតម្លៃលើសពី ៦០លានផោន (៧៦,៦លានដុល្លារ) លើកីឡាករទាំងពីរ។
 
ក្រុមបិសាចក្រហមត្រូវបានគេរាយការណ៍ថាចង់បានប្រាក់តម្លៃប្រហែល ៤០លានផោន (៥១,១លានដុល្លារ) សម្រាប់កីឡាករម្នាក់ៗ បើទោះបីជាពួកគេស្ថិតក្នុងបញ្ជីដែលក្លិប Man United ត្រូវបញ្ចេញក្នុងទីផ្សារដោះដូរកីឡាករនារដូវកាលក្តីនេះក្តី។ Man United ចង់នាំចូលកីឡាករយ៉ាងហោចណាស់ម្នាក់ថែមទៀតនាដើមរដូវកាលនេះ។
  


​យ៉ាងណាលើកត្តាផ្សេងទៀត​ Maguire ដែលជាខ្សែការពារថ្លៃជាងគេលើលោកក្រោយបិសាចក្រហមយកពី Lecister City កាលពីឆ្នាំ២០១៩ នឹងមិនចង់ចាកចេញពី Old Trafford ផ្លាស់ទៅកាន់ West Ham ដែលគេនឹងទទួលប្រាក់ថ្លៃពលកម្មមិនច្រើនដូចមុននោះឡើយ។ ថ្លៃពលកម្មរបស់ Maguire មានការកើនឡើងបន្ថែមទៀតនៅពេលដែលក្រុមបានឈានជើងឡើងប្រកួតក្នុងក្របខណ្ឌ Champions League។
 
បច្ចុប្បន្ន West Ham កំពុងតែមានភាពមរមាញឹកខ្លាំងក្នុងទីផ្សារដោះដូរកីឡាករ បន្ទាប់ពីពួកគេបានចុះកិច្ចសន្យាយកបានកីឡាករខ្សែបម្រើ Edson Alvarez ជាមួយកិច្ចសន្យារយៈពេល ៥ឆ្នាំ។ ក្រុមជើងឯក Europa Conference League មួយនេះក៏កំពុងតែចំណាយប្រាក់ដែលបានលក់កីឡាករខ្សែបម្រើ Declan Rice ទៅកាន់ក្រុម Arsenal ខណៈដែលពួកគេក៏បានលក់កីឡាករ Gianluca Scamacca ទៅកាន់ក្រុម Atalanta សម្រាប់តម្លៃ ២៧,៥លានផោន (៣៥លានដុល្លារ)៕
 
 

Tag:
 West Ham United
  Harry Maguire
© រក្សាសិទ្ធិដោយ thmeythmey.com