ជាតិ
កម្ពុជា មានថ្ងៃឈប់សម្រាក២២ថ្ងៃ ក្នុងឆ្នាំ២០២៤
12, Aug 2023 , 10:59 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានកំណត់ឱ្យឈប់សម្រាកសាធារណៈ ចំនួន ២២ថ្ងៃ នៅឆ្នាំ ២០២៤។ នេះបើយោងតាមអនុក្រឹត្យ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិក កម្មករប្រចាំឆ្នាំ២០២៤ ចុះថ្ងៃទី៧ ខែសីហា។ 


 
តាមអនុក្រឹត្យនេះ ពិធីបុណ្យមាឃបូជា, ព្រះរាជពិធីច្រត់ព្រះនង្គ័ល, ទិវាពលកម្ម អន្តរជាតិ, ពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហនុ ក្នុងខែឧសភា នៅរក្សាការឈប់សម្រាកមួយថ្ងៃដដែល។  នៅក្នុងខែកុម្ភៈ កក្កដា សីហា និងធ្នូ មិនមានថ្ងៃឈប់សម្រាកសាធារណៈឡើយ។
 
ខាងក្រោមនេះ ជាប្រតិទិនឈប់សម្រាកការងារទាំង២២ថ្ងៃ ក្នុងឆ្នាំ២០២៤៖
 
-ថ្ងៃទី១ ខែមករា៖ ចូលឆ្នាំសកល
-ថ្ងៃទី៧ ខែមករា៖ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍
-ថ្ងៃទី៨ ខែមីនា៖ ទិវាអន្តរជាតិនារី
-ថ្ងៃទី១៣,១៤,១៥,១៦ ខែមេសា៖ ពិធីបុណ្យចូលឆ្នាំថ្មី
-ថ្ងៃទី១ ខែឧសភា៖ ទិវាពលកម្មអន្តរជាតិ
-ថ្ងៃទី១៤ ខែឧសភា៖ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី
-ថ្ងៃទី២២ ខែឧសភា៖ ពិធីបុណ្យវិសាខបូជា
-ថ្ងៃទី២៦ ខែឧសភា៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល
-ថ្ងៃទី១៨ ខែមិថុនា៖ ព្រះរាជពិធីចម្រើនព្រះជន្ម សម្ដេចព្រះមហាក្រត្រី នរោត្ដម មុនីនាថ សីហនុ
-ថ្ងៃទី២៤ ខែកញ្ញា៖ ទិវាប្រកាសរដ្ឋធម្មនុញ្ញ
-ថ្ងៃទី១,២,៣ ខែតុលា៖ ពិធីបុណ្យភ្ជុំបិណ្ឌ
-ថ្ងៃទី១៥ ខែតុលា៖ ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្ដេច ព្រះនរោត្ដមសីហនុ
-ថ្ងៃទី២៩ ខែតុលា៖ ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្ដម សីហមុនី
-ថ្ងៃទី០៩ ខែវិច្ឆិកា៖ ពិធីបុណ្យឯករាជ្យជាតិ
-ថ្ងៃទី១៤,១៥,១៦ ខែវិច្ឆិកា៖ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក៕

Tag:
 ថ្ងៃឈប់សម្រាក
© រក្សាសិទ្ធិដោយ thmeythmey.com