សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
មេដឹកនាំកូរ៉េបន្ទោសមន្ត្រីថាគ្មានការទទួលខុសត្រូវជុំវិញការខូចខាតដំណាំដោយព្យុះ
14, Aug 2023 , 3:39 pm        
រូបភាព
លោក គីម ជុងអ៊ុន ពិនិត្យការងារគ្រប់គ្រងព្យុះនៅស្រុក Anbyon ។  រូបថត ៖ KCNA ។
លោក គីម ជុងអ៊ុន ពិនិត្យការងារគ្រប់គ្រងព្យុះនៅស្រុក Anbyon ។ រូបថត ៖ KCNA ។
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានស្តីបន្ទោសមន្ត្រីចំពោះការគ្មានការទទួលខុសត្រូវចំពោះការខកខានក្នុងការការពារផលដំណាំដែលខូចខាតដោយព្យុះត្រូពិចខ្នុរ (Khanun) ដែលបានបោកបក់ពាសពេញឧបទ្វីបកូរ៉េកាលពីសប្តាហ៍មុន។

 
ព្យុះត្រូពិចខ្នុរដែលបំផ្លិចបំផ្លាញជប៉ុនមុនពេលឆ្លងកាត់ឧបទ្វីបកូរ៉េ បាន​បោកបក់​កាត់​កូរ៉េ​ខាងជើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ សីហា បន្ទាប់​ពី​បាន​បោកបក់​នៅ​កូរ៉េ​ខាងត្បូង​មួយ​ថ្ងៃ​មុន។
 
នៅថ្ងៃទី១៤ ខែសីហា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានទៅទស្សនាកសិដ្ឋានលិចទឹកនៅក្នុងស្រុក Anbyon ភាគខាងកើតប្រទេស។ មេដឹកនាំកូរ៉េខាងជើងរូបនេះបានស្តីបន្ទោសមន្រ្តីថា តំបន់នេះរងការខូចខាតច្រើនជាងតំបន់ផ្សេងទៀត ដោយសារតែអាកប្បកិរិយាមិនទទួលខុសត្រូវរបស់មន្ត្រីក្នុងតំបន់។ 
 
« មន្ត្រីមូលដ្ឋានមិនមានប្រតិកម្មចំពោះវិធានការទាំងនេះ ហើយមិនបានធ្វើអ្វីសោះ ជាលទ្ធផលតំបន់នេះរងការខូចខាតច្រើនជាងតំបន់ដទៃទៀត» ។ KCNA ស្រង់សម្ដីមេដឹកនាំកូរ៉េខាងជើងបែបនេះ។
 
នៅពេលដែលព្យុះត្រូពិចបានខិតជិតឧបទ្វីបកូរ៉េ កូរ៉េខាងជើងបានចាប់ផ្តើមយុទ្ធនាការឆ្លើយតប និងអំពាវនាវឱ្យមានវិធានការកាត់បន្ថយការខូចខាតដល់ទិន្នន័យសេដ្ឋកិច្ចជាតិ។
 
ភាគខាងជើងបានទទួលរងនូវគ្រោះទុរ្ភិក្សជាប្រចាំ។ ប្រទេស​នេះ​បាន​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​ខ្ពស់​របស់​គណបក្ស​កាលពី​ខែកុម្ភៈ ដើម្បី​ដោះស្រាយ​ជាពិសេស ​បញ្ហា ​កង្វះ​ស្បៀងអាហារ និង​បញ្ហា​កសិកម្ម៕
 

Tag:
 គីម ជុងអ៊ុន
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com