ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ស្វាយ ឧត្តម កំពុងធ្វើឱ្យការអប់រំរបស់កុមារក្រៅសាលាប្រសើរឡើង
15, Aug 2023 , 9:09 am        
រូបភាព
ក្រចេះ៖ លោក ស្វាយ ឧត្តម អ្នកស្ម័គ្រចិត្តយុវតារា ក្នុងគោលដៅស្រុកសំបូរ ខេត្តក្រចេះ ដែល​កំពុងបំពេញបេសកម្ម​អប់រំ​ក្នុង​គម្រោង​កុមារក្រៅសាលា។ សកម្មភាពនេះ មានគោលដៅជំរុញឱ្យកុមារក្រៅសាលា ទទួលបានការសិក្សាពេញលេញ ហើយពួកគេ នឹងក្លាយជាយុវជន ដែលមានសក្តានុពលសម្រាប់សហគមន៍។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាវីដេអូខាងក្រោមនេះ៖ 
 

រយៈពេលជាង៨ខែហើយ ដែលយុវជនរូបនេះ បានចំណាយពេលក្នុងបង្ហាត់បង្រៀនជំនាញសំខាន់ៗដូចជាលេខនព្វន្ត រៀនអក្សរ ភាសាបរទេស ការថែរក្សាបរិស្ថាន ការរស់នៅមានអនាម័យ ​ក៏ដូចជាសុជីវធម៌នៃការរស់នៅជាដើម ​ដល់កុមារក្រៅសាលានៅក្នុងសហគមន៍ និងកុមារតាមសាលារៀនរដ្ឋ ដែលត្រូវការបំប៉នបន្ថែម។ 
 
លោក ស្វាយ ឧត្តម យុវជនស្ម័គ្រចិត្តជំនាន់ទី៣៧ របស់អង្គការយុវតាកម្ពុជា។ រូបភាព៖ ផ្តល់ដោយអង្គការយុវតារាកម្ពុជា
 
ថ្នាក់បំប៉នចល័តដែលយុវជនស្ម័គ្រចិត្តរូបនេះ​ បង្កើតឡើង គឺនៅតាមវត្តអារាម ក្រោមដើមឈើ នៅវាលស្រែ និងនៅតាមផ្ទះរបស់កុមារក្រៅសាលា​តែម្តង​។ 
 
សម្រាប់ យុវជន ស្វាយ ឧត្តម រូបគេពិតជាសប្បាយចិត្តដែលបានមើលឃើញពីការផ្លាស់ប្តូរ ឥរិយាបថ និងការយកចិត្តទុកដាក់សិក្សាឡើងវិញរបស់កុមារដែលរូបគេបានបំប៉ន។ ក្នុងនាមជាយុវជនស្ម័គ្រចិត្តមួយរូបក្នុងវិស័យអប់រំ ស្វាយ ឧត្តម ចង់​ឃើញកុមារក្រៅសាលា អាចទទួលបានការសិក្សាពេញលេញ ហើយក្លាយជាយុវជនដ៏មានសក្តានុពលសម្រាប់សហគមន៍នាពេលអនាគត៕
 
 លោក ស្វាយ ឧត្តម កំពុងបង្រៀនកុមារនៅក្នុងភូមិសណ្តាន់ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៣កន្លងទៅ។ រូបភាព៖ ផ្តល់ដោយអង្គការយុវតារាកម្ពុជា
 

Tag:
 ស្វាយ ឧត្តម
  អប់រំ
  យុវជនស្ម័គ្រចិត្ត
  កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com