កីឡាអន្តរជាតិ
អន្តរជាតិ
កម្មករម្នាក់ស្លាប់ ក្នុងការដ្ឋានសាងសង់កីឡដ្ឋានថ្មីរបស់ក្លិប Everton
15, Aug 2023 , 10:59 pm        
រូបភាព
កម្មករម្នាក់បានស្លាប់នៅក្នុងឧប្បត្តិហេតុអំឡុងពេលសាងសង់កីឡដ្ឋានថ្មីរបស់ក្លិប Everton ដែលមានទីតាំងក្នុងក្រុង Liverpool ប្រទេសអង់គ្លេស។ នេះបើតាមការប្រកាសរបស់​ក្លិបស្ថិតក្នុងក្របខណ្ឌ Premier league នៅថ្ងៃទី១៥ ខែសីហា។



តាមការចុះផ្សាយរបស់កាសែត Liverpool Echo បាននិយាយាថា បុរសអាយុ ២៦ឆ្នាំម្នាក់ បានរងរបួសក្បាលក្រោយត្រូវនឹងម៉ាស៊ីនធន់ធ្ងន់មួយអំឡុងពេលបំពេញការងារសាងសង់កីឡដ្ឋាន។ បុរសដែលរងរបួសនោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ហើយក្រោយមកបានប្រកាសថា បុរសនោះបានស្លាប់។
 
«យើងពិតជាភ្ញាក់ផ្អើល និងសោកស្តាយចំពោះឧបទ្ទវហេតុដ៏សោកស្តាយនៃសោកនាដកម្មថ្ងៃនេះ ហើយការគិតរបស់យើងគឺជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្កិរបស់បុរសដែលបានស្លាប់ នៅក្នុងគម្រោងដ៏ធំរបស់យើង។»។ ក្លិប Everton បានបង្ហោះសារបែបនេះ។
 
ក្លិប Everton ក៏បានអះអាងថានឹងបើកការស៊ើប​អង្កេត​មួយ ត្រូវចាប់ផ្តើមធ្វើឡើងជាមួយអាជ្ញាធរដែលពាក់ព័ន្ធសម្រាប់ករណីដែលបានកើតឡើង។
 
កីឡដ្ឋានថ្មីរបស់ក្លិប Everton បានសាងសង់ឡើងនៅទីតាំងក្នុងក្រុងក្បែមាត់ទឹក Bramley Moore Dork ស្ថិតក្នុងទីក្រុងធំ Liverpool ដោយមានតម្លៃប្រមាណ៥០០លានដុល្លារ ហើយអាចផ្ទុកចំនួនអ្នកទស្សនាជាង ៤ម៉ឺននាក់។ Everton គ្រោងផ្លាស់ទៅកីឡដ្ឋានថ្មីនៅពាក់កណ្តាលរដូវកាល ២០២៤-២៥។
 
ការសាងសង់កីឡដ្ឋានថ្មីរបស់ Everton ធ្វើឡើងក្នុងគោលបំណងដើម្បីអភិវឌ្ឍទីក្រុងក្បែមាត់ទឹកនៃ Bramley Moore Dork ឱ្យប្រែក្លាយជាទីក្រុងដ៏ថ្មី និងការអភិវឌ្ឍជឿលឿន។ តែទោះជាយ៉ាងណាការសាងសង់កីឡដ្ឋានថ្មីនេះក៏បានធ្វើឱ្យប៉ះពាល់ដល់ទីក្រុង Liverpool ដោយទីក្រុងស្ថិតក្នុងប្រទេសអង់គ្លេសមួយនេះត្រូវបានអង្គការយូនេស្កូដកតំណែងជាទីក្រុងបេតិកភណ្ឌចេញពីទីក្រុងមួយនេះ៕
 

Tag:
 Everton
© រក្សាសិទ្ធិដោយ thmeythmey.com