ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ប្រាប់ឱ្យអ្នកយកឈ្មោះសម្ដេច ទៅបង្កើតគណនីសង្គម បញ្ឈប់សកម្មភាពជាបន្ទាន់
22, Aug 2023 , 11:09 am        
រូបភាព
ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេច ហ៊ុន សែន បានប្រកាសជាថ្មីម្ដងទៀត ឱ្យអ្នកប្រើប្រាសបណ្ដាញសង្គម ដែលយកឈ្មោះសម្ដេច ទៅបង្កើតគណនីនោះ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ។ បើមិនដូច្នេះទេ សម្ដេច នឹងចេញវិធានការផ្លូវច្បាប់។


 
«អ្នកបន្លំហ្វេសប៊ុកខ្ញុំទាំងប៉ុន្មាន អ្នកបន្លំTikTokខ្ញុំទាំងប៉ុន្មាន សូមបញ្ឈប់ជាបន្ទាន់។ កុំឱ្យខ្ញុំប្រើវិធានការផ្លូវច្បាប់»។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា មានអ្នកប្រើប្រាស់គណនីហ្វេសប៊ុក ដោយប្រើប្រាស់ឈ្មោះសម្ដេច ឆាតទាក់ទងទៅអ្នកដទៃ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់សម្ដេច។
 
ជាមួយគ្នានេះ ប្រមុខបក្សកាន់អំណាច បានស្នើឱ្យនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ស្វែងរកអ្នកប្រើប្រាស់ឈ្មោះសម្ដេច លើគណនីបណ្ដាញសង្គមនេះ។
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com