ជាតិ
កម្ពុជា និងថៃ មាននាយករដ្ឋមន្ត្រីថ្មី ក្នុងថ្ងៃតែមួយ
22, Aug 2023 , 9:43 pm        
រូបភាព
លោក Srettha Thavisin (ឆ្វេង)​ នាយករដ្ឋមន្រ្តីថៃថ្មី និងលោក​ ហ៊ុន​ ម៉ាណែត​ (ស្តាំ) នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា​
លោក Srettha Thavisin (ឆ្វេង)​ នាយករដ្ឋមន្រ្តីថៃថ្មី និងលោក​ ហ៊ុន​ ម៉ាណែត​ (ស្តាំ) នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា​
ជារឿងគាប់ជួន ដែលប្រទេស ២ មាននាយករដ្ឋមន្ត្រីថ្មី នៅក្នុងថ្ងៃតែមួយ។ នៅថ្ងៃទី២២ ខែសីហា លោក ហ៊ុន ម៉ាណែត ត្រូវបានរដ្ឋសភាកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឱ្យធ្វើជានាយក រដ្ឋមន្ត្រីថ្មីរបស់កម្ពុជា មុនពេលដែល លោក Srettha Thavisin ត្រូវសភាថៃបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសនេះដែរ។

 
សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានកត់សម្គាល់អំពីភាពគាប់ជួននេះដែរ។ ទំព័រហ្វេសប៊ុក ដែលដាក់ឈ្មោះ សម្តេច ហ៊ុន សែន នៃកម្ពុជា បានសរសេរនៅយប់ថ្ងៃទី២២ សីហានេះ បានផ្ញើសារអបអរលោក Srettha Thavisin ដែលត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសរើសជា នាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសថៃ។
 
អតីតនាយករដ្ឋមន្ត្រីកម្ពុជា សង្ឃឹមថា នាយករដ្ឋមន្រ្តីថ្មីទាំងពីរ នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ ឲ្យរីកចម្រើនទ្វេដង។ «ខ្ញុំសង្ឃឹមថា នាយករដ្ឋមន្រ្តីថ្មីទាំងពីរ នឹងធ្វើទំនាក់ទំនងជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ ឲ្យរីកចម្រើនទ្វេដងបន្ថែមទៀត»។ នេះជាការរំពឹងទុករបស់ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com