ជាតិ
វ័យ៧៥ឆ្នាំហើយ តែ លោក សូ តុ នៅរីករាយជាមួយការងារថែទាំតំបន់អង្គរ លោក សូ តុ ដាំស្មៅនៅតំបន់អង្គរ
× សៀមរាប៖ លោក សូ តុ ប្តេជ្ញានឹងថែទាំតំបន់អង្គរអស់មួយជីវិត ក្រោយបម្រើការងារបានជាង១០ឆ្នាំមក។ ឆន្ទៈរបស់លោកកើតឡើងដោយក្តីស្រឡាញ់តំបន់អង្គរ និងចង់ថែទាំទេសភាពតំបន់បេតិកភណ្ឌមួយនេះឱ្យកូនចៅជំនាន់ក្រោយបានឃើញ។
លោក សូ តុ អ្នកជាថែស្មៅ និងកូនឈើក្នុងតំបន់ប្រាសាទអង្គរវត្ត ចាប់តាំងពីឆ្នាំ២០១១មក។ បុរសវ័យ៧៥ឆ្នាំរូនេះបាននិយាយមកកាន់ក្រុមការងារសារព័ត៌មានថ្មីៗយ៉ាងដូច្នេះ៖ «ខ្ញុំមិនចង់ទៅណាទេ ! ចង់តែនៅថែទាំតំបន់អង្គរហ្នឹង ព្រោះថាចាស់ហើយមិនដឹងទៅធ្វើការឯណា។ ម្យ៉ាងទៀតខ្ញុំស្រលាញ់អង្គរវត្តតាំងពីតូចៗមកដែរ ចាំមើលកម្លាំងថយពេលណាឈប់ត្រឹមហ្នឹង»។
ទិដ្ឋភាពការដាំស្មៅ និងកូនឈើនៅតំបន់អង្គរ
ជាមួយនឹងបទពិសោធច្រើនឆ្នាំមកនេះ ការងារដាំដុះ និងកូនឈើនៅក្នុងតំបន់អង្គរ ឱ្យលោក សូ តុ មានអារម្មណ៍ស្រស់ស្រាយ បាត់រោយចុងដៃ និងចុងជើង ត្បិតស្ថិតនៅវ័យជ្រេក៏ដោយ។ «នៅព្រឹកឡើងខ្ ញុំជិះម៉ូតូមកធ្វើការស្រូបយកខ្យល់ត្រជាក់ ហើយធ្វើការដូចជាបានធូរមិនមានអារម្មណ៍ថាហត់នឿយអ្វីសោះ»។ លោក សូ តុ បានរៀបរាប់បែបនេះដោយមិនមានភាពនឿយហត់ជាមួយការងារក្រោមពន្លឺថ្ងៃនេះឡើយ ខណៈការងារក៏បានផ្តល់ដល់លោកតាចំនួន ២៨ ០០០រៀលក្នុងមួយថ្ងៃសម្រាប់សម្រួលជីវិតគ្រួសារ ផងដែរ។
លោកបានបញ្ជាក់ថា ៖ «ការងារនេះផ្តល់ចំណូលឱ្យខ្ញុំបានគួរសម និងមិនសូវនឿយហត់។ ខ្ញុំពេញចិត្ត និងធ្វើពេញមួយជីវិតរបស់លោក»៕
Tag:
៖ លោក សូ តុ
សៀមរាប
អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com