ជាតិ
ឥទ្ធិពលព្យុះទីហ្វុង ធ្វើឱ្យកម្ពុជាបន្តមាន​ភ្លៀងធ្លាក់ដល់ថ្ងៃទី២ ខែកញ្ញា
29, Aug 2023 , 7:59 am        
រូបភាព
ភ្លៀងធ្លាក់នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។ រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
ភ្លៀងធ្លាក់នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។ រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
ភ្នំពេញ៖ កម្ពុជា កំពុងរងឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយលើភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម គួបផ្សំឥទ្ធិពលខ្សោយពីព្យុះទីហ្វុងឈ្មោះថា«សាវឡា»។ ឥទ្ធិពលនេះ នឹងធ្វើឱ្យកម្ពុជា បន្តមានធ្លាក់ភ្លៀងរហូតដល់ថ្ងៃទី២ ខែកញ្ញា។ ​



បើតាមការព្យាកររបស់ក្រសួងធនធាន​ទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហានេះ នៅ​តំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតតិច ទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់​។ ចំណែកតំបន់មាត់សមុទ្រ​វិញ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យម ទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ រីឯនៅផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បោកបក់ និងរលកបង្គួរ។ នេះបើតាមក្រសួងធនធានទឹក បញ្ជាក់ដូច្នេះ៕   
 
 
 
 
 

Tag:
 ភ្លៀង
  ក្រសួងធនធានទឹក
  ព្យុះ​
© រក្សាសិទ្ធិដោយ thmeythmey.com