សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិន លែងតម្រូវឱ្យអ្នកដំណើរធ្វើតេស្តកូវីដ-១៩ ទៀតហើយចាប់ពីថ្ងៃទី៣០ សីហា
28, Aug 2023 , 4:29 pm        
រូបភាព
អ្នកដំណើរនៅស្ថានីយរថភ្លើងប៉េកាំងភាគខាងត្បូង។ រូបភាពពី Xinhua ។
អ្នកដំណើរនៅស្ថានីយរថភ្លើងប៉េកាំងភាគខាងត្បូង។ រូបភាពពី Xinhua ។
ចិននឹងលែងលទ្ធផលតេស្តកូវីដ-១៩អវិជ្ជមានពីអ្នកដំណើរដែលចូលទឹកដី ចាប់ពីថ្ងៃទី៣០ ខែសីហា។ នេះជាការសម្រេចចិត្តដ៏សំខាន់មួយឆ្ពោះទៅរកការបញ្ចប់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលចិនចាប់ដាក់តាំងពីដើមឆ្នាំ២០២០ ។

 
អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេសចិន​លោក Wang Wenbin បាន​ប្រកាស​ពី​ការ​ផ្លាស់​ប្តូរ​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅថ្ងៃទី២៨ ខែសីហា ។
 
ចិនបានបញ្ចប់គោលនយោបាយសូន្យកូវីដរបស់ខ្លួនកាលពីខែធ្នូឆ្នាំ២០២២ បន្ទាប់ពីការទប់ស្កាត់រយៈពេលជាច្រើនឆ្នាំ ដែលមានទាំងការបិទទីក្រុង និងការដាក់ឱ្យនៅដាច់ដោយឡែករយៈពេលវែងសម្រាប់អ្នកដែលបានឆ្លងកូវីដ។
 
ជាផ្នែកខ្លះនៃវិធានការទាំងនោះ អ្នកដំណើរដែលចូលមកត្រូវបានតម្រូវឱ្យដាក់ឱ្យនៅដាច់ដោយឡែករយៈពេលជាច្រើនសប្តាហ៍ នៅសណ្ឋាគារដែលកំណត់ដោយរដ្ឋាភិបាល។
 
ការរឹតបន្តឹងការចេញចូលបានធ្វើឱ្យសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមានភាពយឺតយ៉ាវ ដែលនាំឱ្យមានការកើនឡើងនៃភាពអត់ការងារធ្វើ និងមានភាពចលាចលមួយចំនួននៅក្នុងសង្គមចិន​៕
 

Tag:
 ចិន
  កូវីដ
© រក្សាសិទ្ធិដោយ thmeythmey.com