សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ឥណ្ឌា​ អនុញ្ញាតឱ្យ​នាំ​អង្ករ​ចេញ​ទៅ​សិង្ហបុរី
31, Aug 2023 , 10:29 am        
រូបភាព
កម្មករ​ធ្វើ​ការ​ក្នុង​ម៉ាស៊ីន​កិន​ស្រូវ​មួយ​នៅ​ជាយ​ក្រុង Hyderabad ប្រទេស​ឥណ្ឌា។ រូបភាព ៖ AFP ។
កម្មករ​ធ្វើ​ការ​ក្នុង​ម៉ាស៊ីន​កិន​ស្រូវ​មួយ​នៅ​ជាយ​ក្រុង Hyderabad ប្រទេស​ឥណ្ឌា។ រូបភាព ៖ AFP ។
ឥណ្ឌា សម្រេចបើកផ្លូវដល់ការនាំចេញអង្ករទៅសិង្ហបុរី។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបានប្រកាសថា បទបញ្ញត្តិជាផ្លូវការស្តីពីការសម្រេចអនុញ្ញាតឱ្យនាំចេញអង្ករទៅកាន់ប្រទេសសិង្ហបុរីនឹងត្រូវចេញក្នុងពេលឆាប់ៗនេះ។

 
យោងតាមសារព័ត៌មាន Reuters ក្រសួងការបរទេសឥណ្ឌា បាននិយាយកាលពីថ្ងៃទី ២៩ ខែសីហាថា ប្រទេសនេះបានសម្រេចចិត្តអនុញ្ញាតឱ្យមានការនាំចេញអង្ករទៅកាន់ប្រទេសសិង្ហបុរី។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ឥណ្ឌា​បាន​ប្រកាស​ថា បទបញ្ញត្តិជា​ផ្លូវ​ការ​លើ​បញ្ហា​នេះ​នឹង​ត្រូវ​ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ។
 
កាលពីខែមុន ឥណ្ឌាបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលដោយការដាក់បម្រាមលើការនាំចេញអង្ករ បន្ទាប់ពីខ្លួនបានហាមប្រាមកាលពីឆ្នាំមុនលើការនាំចេញអង្ករបាក់ដែលមិនមែនប្រភេទបាម៉ាទី គឺជាអង្ករគ្រាប់វែងនិយមដាំដុះភាគច្រើននៅឥណ្ឌា និងប៉ាគីស្ថាន។
 
ឥណ្ឌាដែលកំពុងព្យាយាមទប់ស្កាត់អតិផរណានៅមុនការបោះឆ្នោតរដ្ឋនៅចុងឆ្នាំនេះក៏បានបន្តការរឹតបន្តឹងការនាំចេញអង្ករនៅថ្ងៃទី ២៥ខែសីហាជាមួយនឹងពន្ធ ២០ភាគរយលើអង្ករសំរូបដែលចូលជាធរមានរហូតដល់ថ្ងៃទី ១៥ ខែតុលា។
 
ឥណ្ឌាមានចំណែកច្រើនជាង ៤០ភាគរយនៃការនាំចេញអង្កររបស់ពិភពលោក មានន័យថាការកាត់បន្ថយការនាំចេញអាចបន្ថែមតម្លៃអាហារខ្ពស់រួចទៅហើយ ដោយសារតែជម្លោះរុស្ស៊ី-អ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុ៕
 

Tag:
 ឥណ្ឌា​
  អង្ករ
  សិង្ហបុរី​
© រក្សាសិទ្ធិដោយ thmeythmey.com