ជាតិ
ក្រសួងពាណិជ្ជកម្ម ជំរុញការលក់ផលិតផលខ្មែរ តាមស្ថានីយប្រេងឥន្ធនៈ 
រូបភាព៖ ក្រសួងពាណិជ្ជកម្ម
×![]()
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម កំពុងជំរុញឱ្យមានការលក់ផលិតផលខ្មែរ ដូចជា បន្លែ ផ្លែឈើ និងត្រីសាច់ នៅស្ថានីយប្រេងឥន្ធនៈភីធីធី តាមបណ្ដារាជធានី-ខេត្ត។ ការធ្វើបែបនេះ ក្នុងគោលបំណងលើកកម្ពស់ទីផ្សារក្នុងស្រុក ដែលផ្ដល់ប្រយោជន៍ចំពោះសហគមន៍ និងអ្នកផលិតលក្ខណៈគ្រួសារ។
គម្រោងនេះ ត្រូវបានអនុវត្ដជោគជ័យពីរដងរួចហើយ នៅក្នុងឆ្នាំ២០២២ និងឆមាសទី១ ឆ្នាំ២០២៣ តាមបណ្ដា ស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន១៩ ក្នុង១៦ រាជធានី-ខេត្ត។ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រុមហ៊ុន ភីធីធី នឹងបន្ដអនុវត្ដគម្រោងដដែល នៅរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីខែកញ្ញានេះតទៅ។
អាជីវកអាចដាក់ស្នើលក់ផលិតផលរបស់ខ្លួន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច តាមរាជធានី-ខេត្ដចំនួន១១ និង១២ស្ថានីយ ដូចជា នៅភ្នំពេញ, កំពង់ចាម, បាត់ដំបង, ពោធិ៍សាត់, កំពង់ឆ្នាំង, បន្ទាយមានជ័យ, ស្វាយរៀង, ព្រៃវែង, ក្រចេ, ព្រះសីហនុ និងស្ទឹងត្រែង។
ផលិតផលខ្មែរ ដែលអាចដាក់លក់បានមានដូចជា អាហារសម្រន់ បង្អែម ផ្លែឈើ វត្ថុអនុស្សាវរីយ៍ សម្ភារៈធ្វើដោយដៃ បន្លែ ត្រី និងសាច់ជាដើម៕
Tag:
ក្រសួងពាណិជ្ជកម្ម
ផលិតផលខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com