ជាតិ
កញ្ញា អ៊ឹម រចនា និងលោក ឃឹម ហ្វីណង់ ជាអ្នកនាំពាក្យក្រសួងកសិកម្ម
09, Sep 2023 , 9:54 am        
រូបភាព
ភ្នំពេញ៖ ក្រសួងកសិកម្ម បានចាត់តាំងឱ្យ កញ្ញា អ៊ឹម រចនា និង លោក ឃឹម ហ្វីណង់ ដែលអ្នកទាំង២ គឺជាអនុរដ្ឋលេខាធិការ ធ្វើជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើយោងតាមសេចក្តីសម្រេច របស់ក្រសួងកសិកម្ម ចុះថ្ងៃទី៧ ខែកញ្ញា។

 
សេចក្តីសម្រេចដដែលបញ្ជាក់ថា អ្នកនាំពាក្យក្រសួងកសិកម្ម មានភារិកិច្ចដឹកនាំ  និងគ្រប់គ្រងលើការងារផ្សព្វផ្សាយព័ត៌មានផ្លូវការរបស់ក្រសួង។ អ្នកនាំពាក្យ ក៏មានតួនាទី ទាក់ទង និងឆ្លើយតបផ្លូវការជាមួយសាធារណជន បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងសហការជាមួយអង្គភាពនានាចំណុះក្រសួង ដើម្បីប្រមូល តាមដាន អង្កេត និងវិភាគរាល់ព័ត៌មាន និងឯកសារពាក់ព័ន្ធសម្រាប់ឆ្លើយបំភ្លឺសាធារណជន និងបណ្តាញសារព័ត៌មាន និងអន្តរជាតិ។
 
ទន្ទឹមនឹងនេះ អ្នកនាំពាក្យ ក៏ជាអ្នកទទួលខុសត្រូវលើការរៀបចំសន្និសីទសារព័ត៌មាននានា សម្រាប់ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងបំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនរបស់រដ្ឋមន្ត្រីក្រសួងសាម៉ី៕

© រក្សាសិទ្ធិដោយ thmeythmey.com