ជាតិ
កម្ពុជា បានចំណូល២៧៨លានដុល្លារ ពីការនាំចេញអង្ករ ក្នុងរយៈពេល៨ខែ
09, Sep 2023 , 6:19 pm        
រូបភាព
រូបភាព៖ រោងម៉ាសុីនកិនស្រូវ ជួង ឃីម
រូបភាព៖ រោងម៉ាសុីនកិនស្រូវ ជួង ឃីម
ភ្នំពេញ៖ រយៈពេល៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញអង្ករប្រមាណ៤០ម៉ឺនតោន ទៅកាន់ប្រទេស គោលដៅចំនួន៥៦ នៅលើពិភពលោក ដោយទទួលបានចំណូល២៧៨លានដុល្លារ។ បរិមាណ៤០ ម៉ឺន តោននេះ គឺស្មើ៥៨ភាគរយ នៃផែនការនាំចេញសរុប៧០ម៉ឺនតោន។ នេះតាមរបាយការណ៍របស់សហព័ន្ធ ស្រូវអង្ករកម្ពុជា នៅថ្ងៃទី៩ ខែសីហា។


 
កម្ពុជាបាននាំចេញអង្ករទៅប្រទេសចិន និងតំបន់រដ្ឋបាលស្វ័យត ចំនួន១៤៣៨១៨តោន ដែលគិតជា ទឹកប្រាក់៩១លានដុល្លារ,  ២៦ប្រទេសនៅអឺរ៉ុប មានចំនួន១៦៤៦៨២តោន ដែលគិតជាទឹកប្រាក់ ១១៣លានដុល្លារ, ៥ប្រទេសដែលជាសមាជិកអាស៊ាន ៣៦៦៩២តោន ដែលគិតជាទឹកប្រាក់២ ៣លានដុល្លារ និងប្រទេសផ្សេងទៀតដូចជា តំបន់អាហ្រ្វិក និងមជ្ឈិមបូព៌ា មានចំនួន ៥៦៥០៧តោន គិតជាទឹកប្រាក់៤៩លានដុល្លារ។
 
ជាមួយគ្នានេះ កម្ពុជា ក៏បាននាំចេញស្រូវ ២ ៩២៩ ០៤៣តោនផងដែរ ដែលគិតជាទឹកប្រាក់មានចំនួន ៨១៤.១៧ លានដុល្លារ ក្នុងនោះ៩៥ភាគរយ ត្រូវបានឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពី អាជ្ញាធរ៕ 

Tag:
 អង្ករ
  សហព័ន្ធស្រូវអង្ករកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com