កីឡាជាតិ
ជាតិ
ម៉ុងហ្គោលី នៅតែមិនអាចបំបែកកំណត់ត្រា ឈ្នះក្រុមមកពីតំបន់អាស៊ានបាន
10, Sep 2023 , 3:16 pm        
រូបភាព
ក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតជាមួយ ម៉ុងហ្គោលី រូបពី FFC
ក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតជាមួយ ម៉ុងហ្គោលី រូបពី FFC
ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ ឆ្នាំ រកបាន ៣ពិន្ទុបន្ថែម នៅក្នុងពូល J បន្ទាប់ពីឈ្នះលើ ម៉ុងហ្គោលី ក្នុងលទ្ធផល ២-១ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទឹកដី អារ៉ាប៊ី សាអូឌីត នៃការប្រកួតវគ្គចែកពូល ព្រឹត្តិការណ៍ AFC U23 Asian Cup Qatar 2024 Qualifiers។ ក្រុមម៉ុងហ្គោលីអាយុក្រោម ២៣ឆ្នាំ នៅតែមិនអាចបំបែកកំណត់ត្រាខ្មៅរបស់ខ្លួន ដោយមិនធ្លាប់ឈ្នះ ក្រុមមកពីតំបន់អាស៊ាន ទាល់តែសោះ។


 
ក្រុមកម្ពុជា បានបន្ថែមការចាញ់ មួយប្រកួតទៀត ទៅឲ្យម៉ុងហ្គោលី សម្រាប់វគ្គសន្សំពិន្ទុ ក្នុងពូល J។ ២ប្រកួតកន្លងទៅ កម្ពុជា ឈ្នះ១ និងស្មើ១ រកបាន ៤ពិន្ទុ ឈរ ចំណាត់ថ្នាក់លេខ ២ និងនៅសល់ ១ ប្រកួតទៀតជាមួយម្ចាស់ផ្ទះ អារ៉ាប៊ី សាអូឌីត ដែលឈរចំណាត់ថ្នាក់លេខ១ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។
 
ប្រសិនជាគិតចាប់ពីឆ្នាំ២០១៥ មកទល់ការប្រកួតជាមួយកម្ពុជា កាលពីថ្ងៃទី៩ ខែកញ្ញានេះ គឺជាការប្រកួតលើកទី១០ ដែលក្រុមនេះ បានជួបជាមួយជម្រើសជាតិអាយុក្រោម ២៣ ឆ្នាំ មកពីតំបន់អាស៊ាន។ ក្នុងចំណោម ១០ប្រកួតនោះ ក្រុមនេះ ស្មើ ៣ប្រកួត និងចាញ់ ៧ប្រកួត។ 
 
ដោយឡែកចំពោះការប្រកួតជាមួយកម្ពុជា ក្នុងវគ្គចែកពូល J ម៉ុងហ្គោល ត្រូវបានក្រុមកម្ពុជា នាំមុខ ១-០ នៅនាទី៣០ ដោយការបញ្ជូន បាល់ពីចម្ងាយ ដោយខ្សែបម្រើ មិន រតនា ទៅឲ្យ វឿន វ៉ា ខ្សែប្រយុទ្ធស្តាំរបស់កម្ពុជា ហើយក៏បញ្ជូនបន្ដឲ្យ ស រតនា។ កីឡាករ ស រតនា បានបញ្ចប់ទីដោយជោគជ័យ។ នៅនាទី ៤៥ កីឡាករ ស រតនា ប្រជែងបាល់នៅតំបន់គ្រោះថ្នាក់របស់ម៉ងហ្គោលី បានសម្រេច រួចបញ្ជូនឲ្យ សារ ទី ហើយក៏ស៊ុតបញ្ចូលទី បានដោយជោគជ័យ នាំឲ្យលទ្ធផល ២-០ នៅក្នុងតង់ទី១។
 
លុះចូលដល់តង់ទី២ នៅនាទី៥៤ ម៉ុងហ្គោលី វាយបក បាន១គ្រាប់ តាមរយៈការតែតបាល់បញ្ចូលទី របស់កីឡាករ Gerelt-Od កីឡាករម៉ុងហ្គោលី លទ្ធផល ២-១។ បញ្ចប់ការប្រកួត ៩០នាទី កម្ពុជា ឈ្នះម៉ុងហ្គោលី ២-១។
 
ការប្រកួតសម្រាប់ពូលនានា
 
ពូល A
ព្រុយណេ ០-១១ ស៊ីរី
អូម៉ង ០-១ ហ្សកដានី
ពូល B
កាតា ៦-០ មីយ៉ាន់ម៉ា
សាធារណរដ្ឋកៀហ្ស៊ីស៊ី ០-១ សាធារណរដ្ឋកូរ៉េ
ពូល C
កោះហ្គាំ ១-១ សិង្ហបុរី
យេម៉ែន ០-១ វៀតណាម
ពូល D
ប៉ាគីស្ថាន ១-៣ បារ៉ែន
ប៉ាឡេស្ទីន ០-១ ជប៉ុន
ពូល E
អាហ្វហ្គានីស្ថាន ០-១ អ៊ឺរ៉ង
ហុងកុង ០-១០ អ៊ូសបេគីស្ថាន
ពូល F
ទីម័រខាងកើត ០-៦ អ៊ីរ៉ាក់
ម៉ាកាវ ០-៣ គុយវ៉ែត
ពូល G
ចិន ២-១ ឥណ្ឌា
ពូល H
ហ្វីលីពីន ០-៤ ម៉ាឡេស៊ី
បង់ក្លាដែស ០-៣ ថៃ
ពូល I
តាជីគីស្ថាន ២-១ ឡាវ
ពូល K
ឥណ្ឌូណេស៊ី ៩-០ ឆាយនីសតាយប៉ិក៕

Tag:
 AFC U23 Asian Cup Qatar Qualifiers
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com