សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
គណៈកម្មការអឺរ៉ុប ទម្លាក់ការព្យាករសេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូមកត្រឹម០,៨ភាគរយ
13, Sep 2023 , 7:39 pm        
រូបភាព
អតិថិជនទិញទំនិញនៅផ្សារទំនើបមួយក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ ។ រូបភាពពី​ Xinhua ។
អតិថិជនទិញទំនិញនៅផ្សារទំនើបមួយក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ ។ រូបភាពពី​ Xinhua ។
នាថ្ងៃទី ១១ ខែកញ្ញា គណៈកម្មការអឺរ៉ុប (EC) បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់តំបន់ចាយប្រាក់អឺរ៉ូមកត្រឹម ០,៨ភាគរយពោលគឺពី ១,១ភាគរយដែលបានផ្តល់ឱ្យកាលពីខែឧសភា។

 
កំណើនទាបបែបនេះ បណ្តាលមកពីប្រទេសដែលមានសេដ្ឋកិច្ចធំៗដូចជាអាល្លឺម៉ង់បាន ទាញសន្ទុះកំណើននៃតំបន់ឲ្យធ្លាក់ចុះ។ EC ក៏បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូសម្រាប់ឆ្នាំ ២០១៤ មកនៅត្រឹម ១,៣ភាគរយពោលគឺទាបជាង ១,៦ភាគរយដែលបានផ្តល់ឱ្យពីមុន។
 
សេដ្ឋកិច្ចនាំមុខគេរបស់អឺរ៉ុប គឺអាល្លឺម៉ង់កំពុងកត់ត្រាការធ្លាក់ចុះនៃវិស័យឧស្សាហកម្ម និងការនាំចេញថមថយ។ កត្តាទាំងពីរនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចអាល្លឺម៉ង់ទាំងមូល។
 
នៅក្នុងរបាយការណ៍របស់ខ្លួន EC បានចង្អុលបង្ហាញពីស្ថានភាពអាប់អួរនៅក្នុងសកម្មភាពផលិតកម្មដោយអះអាងថា សេដ្ឋកិច្ចអាល្លឺម៉ង់ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការពីវិស័យថាមពលដែលទាក់ទងនឹងជម្លោះនៅអ៊ុយក្រែន។ EC បានព្យាករថាសេដ្ឋកិច្ចអាល្លឺម៉ង់នឹងធ្លាក់ចុះប្រហែល ០,៤ភាគរយនៅឆ្នាំ ២០២៣ បើធៀបនឹងការព្យាករពីមុនមានកំណើន ០,២ភាគរយ។
 
តម្លៃទំនិញប្រើប្រាស់នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូត្រូវបានគេរំពឹងថានឹងកើនឡើងក្នុងកម្រិត ៥,៦ភាគរយក្នុងឆ្នាំ ២០២៣ និង ២,៩ភាគរយនៅឆ្នាំ ២០២៤ បើធៀបនឹងការព្យាកររៀងៗខ្លួនចំនួន ៥,៨ភាគរយនិង ២,៨ភាគរយដែលធ្វើឡើងក្នុងខែឧសភា ឆ្នាំនេះ៕
 

Tag:
 អឺរ៉ុប
  កំណើន
  ប្រាក់អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com