សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
របាយការណ៍៖ អាស៊ីនៅតែមានមហាសេដ្ឋីច្រើនជាងអឺរ៉ុប 
×![]()
ទ្វីបអាស៊ីនៅតែមានមហាសេដ្ឋីច្រើនជាងអឺរ៉ុប ដែលតាមពីក្រោយអាម៉េរិកខាងជើង ទោះបីជាចំនួននេះបានធ្លាក់ចុះច្រើនជាងគេក្នុងចំណោមទ្វីបដទៃកាលពីឆ្នាំមុនក៏ដោយ។
យោងតាមរបាយការណ៍ World Ultra Wealth ២០២៣ របស់ក្រុមហ៊ុនទិន្នន័យ Altrata ចំនួនមហាសេដ្ឋីនៅអាស៊ីកាលពីឆ្នាំមុនមានចំនួន១០៨ ៣៧០នាក់ដែលថយចុះជិត ១១ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ ២០២១។ ទ្រព្យសកម្មសរុបនៃក្រុមនេះបានថយចុះ ១០,៦ភាគរយស្ទើរតែលុបទាំងអស់នៃកំណើនកាលពីឆ្នាំមុន។ របាយការណ៍បញ្ជាក់ថា មហាសេដ្ឋីគឺជាបុគ្គលដែលមានទ្រព្យសកម្មសុទ្ធយ៉ាងតិច៣០លានដុល្លារ ដែលមានន័យថាទ្រព្យសម្បត្តិដែលដកបំណុលចេញទាំងអស់។
ទាក់ទងនឹងមូលហេតុ ការទប់ស្កាត់កូវីដ-19 ដ៏តឹងរ៉ឹងនៅចិន និងជម្លោះអ៊ុយក្រែនបានប៉ះពាល់ដល់ការនាំចេញ និងការប្រើប្រាស់រំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងការធ្លាក់ចុះទីផ្សារភាគហ៊ុន ជាពិសេសនៅក្នុងបច្ចេកវិទ្យាធុនធ្ងន់ដូចជាកូរ៉េខាងត្បូង និងតៃវ៉ាន់។

តម្លៃទ្រព្យសកម្មរបស់អ្នកមាននៅអាស៊ីក៏ស្ថិតនៅក្រោមសម្ពាធពីប្រាក់ដុល្លារផងដែរ ស្របពេលធនាគារកណ្តាលរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ និងគោលនយោបាយគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចនៅក្នុងប្រទេស។ ជាឧទាហរណ៍ ធនាគារកណ្តាលជប៉ុនរក្សាជំហរបត់បែនខ្លាំងដោយដាក់សម្ពាធយ៉ាងខ្លាំងលើប្រាក់យ៉េន។ ការគ្រប់គ្រងយ៉ាងតឹងតែងក្នុងវិស័យអចលនទ្រព្យ និងបច្ចេកវិទ្យាបន្តប៉ះពាល់ដល់តម្លៃទ្រព្យសកម្មក្នុងប្រទេសចិន។
យ៉ាងណាមិញ ចំនួនមហាសេដ្ឋីនៅអាស៊ីនៅតែខ្ពស់ជាងអឺរ៉ុបដែលមានចំនួន ១០០ ៨៥០នាក់ធ្លាក់ចុះជាង ៧ភាគរយបើធៀបនឹងឆ្នាំ ២០២១។ យោងតាមរបាយការណ៍បានឱ្យដឹងថា ចំនួនអ្នកមានមហាសេដ្ឋីនៅអាស៊ីបានកើនលើសអឺរ៉ុបជាលើកដំបូងនៅឆ្នាំ ២០១៩។ នៅឆ្នាំ ២០២២ មហាសេដ្ឋីអាស៊ីមានទ្រព្យសម្បត្តិសរុបចំនួន ១២ ១៣០ពាន់លានដុល្លារ បើធៀបនឹង ១១ ៧៣០ពាន់លានដុល្លារនៅអឺរ៉ុប។
អ្នកវិភាគព្យាករថាអត្រានៃមហាសេដ្ឋីអាស៊ីនៅលើពិភពលោកនឹងបន្តកើនឡើងក្នុងប៉ុន្មានឆ្នាំខាងមុខ ហើយអាចឈានដល់ ២៩ភាគរយនៅឆ្នាំ ២០២៧ពី ១៥ភាគរយក្នុងឆ្នាំ ២០០៤។ ផ្ទុយទៅវិញ អត្រាដែលមកពីអឺរ៉ុបនឹងថយចុះពី ៤១,១ភាគរយក្នុងឆ្នាំ ២០០៤ដល់ ២៥ភាគរយក្នុងឆ្នាំ ២០២៧។
កាលពីឆ្នាំមុន អាម៉េរិកខាងជើងគឺជាតំបន់នាំមុខគេដែលសម្បូរអ្នកមានចំនួន ១៤២ ៩៩០នាក់ថយចុះ ៤ភាគរយបើធៀបឆ្នាំ ២០២១។ ទីតាំងនេះត្រូវបានគេរំពឹងថានឹងបន្តកើនដល់ ៣៥ភាគរយនៃទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោកសរុបនៅឆ្នាំ ២០២៧ ។ យោងតាមរបាយការណ៍ មហាសេដ្ឋីពិភពលោកនឹងកើនឡើងដល់ចំនួន ៥២៨ ១០០នាក់នៅឆ្នាំ ២០២៧ កើនឡើងពី ១៣៣ ០០០នាក់ក្នុងឆ្នាំ ២០២២៕
Tag:
មហាសេដ្ឋី
អាស៊ី
អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com