ពាក្យខ្មែរ
14, Mar 2012 , 10:46 pm        
រូបភាព
ដោយ: ថ្មីៗ
រចនាប័ទ្ម រៈចៈន៉ាប័តសំ. បា.  ( ន. )  (រចនា “ការតាក់តែង” + បទ្ម “ឈូក”; រចនា + បទុម) ក្បាច់ត្របកឈូក (ហៅរចនាបទុមក៏បាន) : ក្បាច់រចនាប័ទ្មឬក្បាច់រចនាបទុមគឺក្បាច់ត្របកឈូកផ្ងារឬឈូកផ្កាប់ឬក៏ទាំងផ្ងារទាំងផ្កាប់ : បល្ល័ង្កព្រះរចនាប័ទ្ម។

អំឡុង  ( ន. )  កាលយូរ : ក្នុងអំឡុង១០ឆ្នាំ (បុ. សរ. អំលុង) ។

ហិង្សា ហិង-សាសំ. បា.  ( ន. )  (ហឹសា) ការបៀតបៀន, ការពាធា, ការធ្វើអាក្រក់រកគ្នា, ការធ្វើទុក្ខគ្នា : មនុស្សត្រូវកុំឲ្យមានហិង្សារកគ្នា។ហឹសា

ដើម្បី​ស្វែងរក​ពាក្យ​ថ្មី​ផ្សេងៗ​ទៀត ​សូម​ចូលទៅ​គេហទំព័រ​ www.nckl.gov.kh

(ប្រភព ៖ វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត)



© រក្សាសិទ្ធិដោយ thmeythmey.com