កីឡាជាតិ
ជាតិ
បាល់ទាត់ក្នុងសាល៖ កម្ពុជាបង្ហាញកីឡាករបឋម១៩រូប ត្រៀម AFC Futsal Asian
19, Sep 2023 , 6:59 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បង្ហាញបញ្ជីឈ្មោះកីឡាករបឋមក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា ចំនួន១៩រូប ដើម្បីប្រមូលផ្តុំហ្វឹកហាត់ត្រៀមប្រកួតវគ្គជម្រុះ ពានរង្វាន់ AFC Futsal Asian ឆ្នាំ២០២៤ នៅប្រទេសអ៊ូសបេគីស្ថាន។



តាមការបង្ហោះលើផេកហ្វេសប៊ុក Cambodia Futsal នៅថ្ងៃទី១៩ ខែកញ្ញា ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា នឹងចាប់ប្រមូលផ្តុំហ្វឹកហាត់ពីល្ងាចថ្ងៃនេះតទៅតែម្តង នៅទីលានដោនថោនស្ពត។ ក្រុមបាល់ទាត់ក្នុងសាលកម្ពុចា នឹងត្រូវបន្តទៅបោះជំរំហ្វឹកហាត់ និងប្រកួតសាកល្បងបច្ចេកទេសនៅថៃ ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។
 
កីឡាករទាំង១៩ ដែលស្ថិតក្រោមការដឹកនាំរបស់គ្រូបង្គោល លោក នៃ ប៊ុន សុភ័កត្រា មានដូចជា ខែក ច័ន្ទសម្បត្តិ, ញឹក ថាលីដា, គីម ស៊ីម៉េង, ហេង យុត្យា, ហ៊ីង សុខពៅ, គន្ធ លន់ដារ៉ូត, អ៊ី រ៉ាប់ប៊ី, កែវ ជាតូ, សេង ពៃទូរ្យ, សៀង សំប៉ង់, ព្រំ ឌីយ៉ាម៉ង់, លន់ សុធីតារ័ត្ន, ង៉ែត សីហា, កែវ សុចិត្រា, ប្រាក់ សុវណ្ណរិទ្ធ, ឡាក់ ភីរុណ, ជាប វីឈី និង រស់ ស៊ីចំរើន៕
 

Tag:
 កីឡាបាល់ទាត់ក្នុងសាល
© រក្សាសិទ្ធិដោយ thmeythmey.com