ជាតិ
កម្មករជាង២០នាក់ រងរបួស ដោយសារក្រឡាប់រថយន្ត
20, Sep 2023 , 11:29 am        
រូបភាព
កម្មករជួបគ្រោះថ្នាក់ចរាចរ នៅខេត្តកណ្ដាល ថ្ងៃទី២០កញ្ញា ២០២៣។ រូបពីសហព័ន្ធសហជីពចលនាកម្មករ
កម្មករជួបគ្រោះថ្នាក់ចរាចរ នៅខេត្តកណ្ដាល ថ្ងៃទី២០កញ្ញា ២០២៣។ រូបពីសហព័ន្ធសហជីពចលនាកម្មករ
ភ្នំពេញ៖ កម្មករ២២នាក់ ក្នុងចំណោម៤៤នាក់ រងរបួសធ្ងន់ និងស្រាល ដោយសាររថយន្តដឹកកម្មករ ប៉ះគ្នាជាមួយរថយន្តធុនតូច នៅកំណាត់ផ្លូវជាតិលេខ៥១ ភូមិគគី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្ដកណ្ដាល នៅព្រឹកថ្ងៃទី២០កញ្ញានេះ។

 
បើតាមសម្ព័ន្ធសហជីពចលនាកម្មករ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងពេលកម្មករកំពុងធ្វើដំណើរទៅបំពេញការងារ។ រថយន្ដដឹកកម្មករ បានក្រឡាប់ ហើយកម្មករក៏ធ្លាក់នៅលើផ្លូវ ដោយមួយចំនួនធំត្រូវរងរបួសធ្ងន់។ 
 
បច្ចុប្បន្នអ្នករងរបួស សម្រាកព្យាបាលនៅពេទ្យឯកជនក្បែរកន្លែងកើតហេតុ។ កម្មករដែលជួបគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ គឺធ្វើការនៅរោងចក្រ QMI និងរោងចក្រ ហីងង៉ៃ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៤៕ 
 

Tag:
 គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com