ជាតិ
រដ្ឋមន្ត្រីក្រសួងការងារ បង្កើតក្រុមអ្នកនាំពាក្យចំនួន៥រូប
25, Sep 2023 , 8:19 pm        
រូបភាព
លោក កត្តា អ៊ន (​រាប់ពីឆ្វេងទៅស្តាំ), លោកស្រី ឃុន ណៃហៀក , លោក ស៊ុន មេសា ​និងលោក ហេង សុផាន់ណារិទ្ធ។
លោក កត្តា អ៊ន (​រាប់ពីឆ្វេងទៅស្តាំ), លោកស្រី ឃុន ណៃហៀក , លោក ស៊ុន មេសា ​និងលោក ហេង សុផាន់ណារិទ្ធ។
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រេចបង្កើតក្រុមអ្នកនាំពាក្យ ចំណុះខុទ្ទកាល័យរដ្ឋមន្ត្រី ដើម្បីធ្វើសេនាធិការលើកិច្ចការព័ត៌មាន។ ក្រុមការងារនេះ មានអ្នកនាំពាក្យ និងអ្នកនាំពាក្យរង៥រូប។

 
លោក កត្តា អ៊ន រដ្ឋលេខាធិការនៃក្រសួងការងារ គឺជាអ្នកនាំពាក្យរបស់ក្រសួង។ មុនក្លាយជាអ្នកនាំពាក្យក្រសួង លោក កត្តា អ៊ន ធ្លាប់ជាអ្នកនាំពាក្យគណៈកម្មាធិកាសិទ្ធិមនុស្សនៅកម្ពុជា។ 
 
ចំណែក លោកស្រី ឃុន ណៃហៀក អនុរដ្ឋលេខាធិការ ជាអ្នកនាំពាក្យរងទី១, លោក ស៊ុន មេសា ទីប្រឹក្សាក្រសួង និងអនុពន្ធសារព័ត៌ាមាន ជាអ្នកនាំពាក្យរងទី២ និងលោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម ជាអ្នកនាំពាក្យរងទី៣។ ដោយឡែក លោក សុខ សុគន្ធា ទីប្រឹក្សាក្រសួង ត្រូវបានតែងតាំងជាលេខាធិការនៃក្រុមអ្នកនាំពាក្យ។ 
 
ក្រុមអ្នកនាំពាក្យនេះ មានភារកិច្ចសហការជាមួយគ្រប់អង្គភាពដើម្បីឆ្លើយតប ពាក់ព័ន្ធនឹងក្រសួង ហើយឆ្លើយបំភ្លឺជាមួយសាធារណជន រួមទាំងបណ្ដាញសង្គមព័ត៌មាន។ ក្រុមអ្នកនាំពាក្យ មានតួនាទីឆ្លើយឆ្លងជាមួយសារព័ត៌មានជាតិ អន្តរជាតិ រៀបចំចេញសេចក្ដីប្រកាសព័ត៌មាន សេចក្ដីថ្លែងការណ៍ រៀបចំសន្និសីទសារព័ត៌មាន ផលិតឯកសារវីដេអូពីសមិទ្ធផលនិងស្នាដៃនានារបស់ក្រសួង៕

Tag:
 អ្នកនាំពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com