ជាតិ
ក្រសួងវប្បធម៌ សុំកិច្ចអន្តរាគមន៍ពីស្ថានទូតចិន កុំឱ្យផ្សាយរឿង No More Bets
26, Sep 2023 , 4:15 pm        
រូបភាព
លោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
លោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អះអាងថា បានស្នើសុំកិច្ចអន្តរាគមន៍ ទៅភាគីចិនរួចហើយ ពាក់ព័ន្ធនឹងរឿងចិន No More Bets ដោយសារប៉ះពាល់ផលប្រយោជន៍កម្ពុជា។

 
តាមរយៈភាពយន្ត No More Bets របស់ចិន ដែលបង្ហាញពីរឿងរ៉ាវចាប់ជំរិត និងករណីបោកប្រាស់តាមប្រព័ន្ធអនឡាញ ត្រូវពលរដ្ឋខ្មែរជាច្រើនរិះគន់ថា អាចនឹងធ្វើឱ្យអ្នកវិនិយោគ និងភ្ញៀវអន្តរជាតិលែងធ្វើដំណើរមកកម្ពុជា។ ទាក់ទិននឹងករណីនេះ លោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ ក៏ឯកភាពដែរថា ភាពយន្ត No More Bets ប៉ះពាល់ដល់កម្ពុជាយ៉ាងធ្ងន់ធ្ងរ ហើយរឿងនេះផលិតឡើងដោយគ្មានការពិភាក្សាជាមួយភាគីកម្ពុជា។ 
 សូមស្ដាប់កិច្ចសម្ភាសរវាង កញ្ញា ឡាយ សុភាវតី អ្នកសារព័ត៌មានថ្មីៗ ជាមួយលោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌៖ 





យ៉ាងណា ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទ លោក ស៊ុំ ម៉ាប់ អះអាងថា ក្រសួងវប្បធម៌ រួមទាំងក្រសួងការបរទេស បានស្នើសុំវីដេអូរឿងពេញ ពីភាគីចិនរួចហើយ ដើម្បីពិនិត្យ។ «យើងបានស្នើសុំទៅស្ថានទូតចិន ជួយទប់ស្កាត់ខ្សែភាពយន្តហ្នឹង (No More Bets) ឱ្យពិចារណាកុំឱ្យផ្សព្វផ្សាយ»។ អ្នកនាំពាក្យក្រសួងវប្បធម៌លើកឡើងបែបនេះ ដោយលោកសង្កត់ធ្ងន់ថា បើទោះបីរឿង No More Bets មានការផ្សាយនៅក្រៅប្រទេស ឬបែកធ្លាក់តាមបណ្ដាសង្គម ក៏ក្រសួងសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចក្នុងស្រុក មិនអនុញ្ញាតឱ្យមានការចេញផ្សាយនៅកម្ពុជាឡើយ។ 
 



 

Tag:
 ភាពយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com