ជាតិ
អគ្គនាយកពន្ធនាគារ បញ្ជាឱ្យធ្វើតេស្តទឹកនោម រកសារធាតុញៀន លើមន្ត្រីពន្ធនាគារនិងអ្នកជាប់ឃុំ
27, Sep 2023 , 10:59 pm        
រូបភាព
អ្នកជាប់ពន្ធនាគារ។ រូបភាពពីអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ
អ្នកជាប់ពន្ធនាគារ។ រូបភាពពីអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ
ភ្នំពេញ៖ លោក ឈន សាណាត អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ណែនាំឱ្យក្រុមការងារ ចុះប្រតិបត្តិការធ្វើតេស្តទឹកនោមរកសារធាតុញៀនលើមន្ត្រីពន្ធនាគារទូទាំងប្រទេស
និងជនជាប់ឃុំដែលសង្ស័យប្រើប្រាស់សារធាតុញៀនផងដែរ។

 
ការចុះប្រតិបត្តិការធ្វើតេស្តទឹកនោម រកសារធាតុញៀនលើមន្ត្រីពន្ធនាគារទូទាំងប្រទេស
និងជនជាប់ឃុំដែលសង្ស័យប្រើប្រាស់សារធាតុញៀននេះ ធ្វើឡើងតាមការលើកឡើងរបស់ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ការសម្រេចបែបនេះ គឺដើម្បីរឹតបន្តឹងបញ្ហាគ្រឿងញៀន។ នេះបើតាម សេចក្ដីណែនាំ ចេញថ្ងៃទី២៧កញ្ញា។ 
 
ទាក់ទិននឹងការពិនិត្យទឹកនោម រកសារធាតុញៀន ក្នុងពន្ធនាគារនេះ សារព័ត៌មានថ្មីៗ ពុំអាចសុំការបកស្រាយបន្ថែមពី លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបានឡើយ។ 
 
យ៉ាងណាក្នុងសេចក្ដីណែនាំថា ការចុះប្រតិបត្តិការធ្វើតេស្តរកសារធាតុញៀន នឹងដឹកនាំចុះអនុវត្តផ្ទាល់ដោយ
អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយមន្ត្រីពេទ្យពន្ធនាគារគោលដៅនីមួយៗ។ លើសពីនេះ ការចុះពិនិត្យទឹកនោមនេះ គឺមិនមានការជូន
ដំណឹងជាមុនឡើយ។ 
 
អគ្គនាយកដ្ឋានពន្ធនាគារបានសង្កត់ធ្ងន់ដែរថាមន្ត្រីពន្ធនាគារណាមានចេតនាគេចវេសក្នុងការមិនចូលរួមសហការធ្វើតេស្ដ ឬរកឃើញមានសារធាតុញៀន នឹងសុំគោលការណ៍ពីក្រសួងមហាផ្ទៃ ដើម្បីអនុវត្តវិធានការតាមច្បាប់៕ 
 

Tag:
 គ្រឿងញៀន
  ពន្ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com