ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា ប្រារព្ធខួប៣០ឆ្នាំ នៃការប្រកាសដាក់ឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ ក្រោមព្រះរាជាធិបតី ព្រះមហាក្សត្រ
06, Oct 2023 , 7:59 am        
រូបភាព
កម្ពុជា ប្រារព្ធខួប៣០ឆ្នាំ នៃការប្រកាសដាក់ឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ ក្រោមព្រះរាជាធិបតីរបស់ព្រះករុណា ព្រះបាទ សម្ដេច នរោត្តម សីហមុនី ព្រះមហាក្សត្រ នៅសាលមហោស្រពកោះពេជ្រ នាថ្ងៃទី៦ តុលានេះ។



ពិធីប្រារព្ធខួបនេះ មានការចូលរួមសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា , សម្ដេច ឃួន សុដាវី ប្រធានរដ្ឋសភា , សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី រួមទាំងបណ្ដាអង្គទូត ភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសអតីតសមាជិក UNTAC ផងដែរ។ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ឹម ឈុនលឹម ថ្លែងសុន្ទរកថា និងរបាយការណ៍ទូលថ្វាយព្រះមហាក្សត្រ ។  
 
រដ្ឋធម្មនុញ្ញកម្ពុជាចុងក្រោយ ដែលកំពុងអនុវត្តសព្វថ្ងៃ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៤ ខែកញ្ញា ១៩៩៣។ រដ្ឋធម្មនុញ្ញចុងក្រោយនេះ ត្រូវបានបង្កើតឡើងបន្ទាប់កម្ពុជា មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១៕
 

Tag:
 រដ្ឋធម្មនុញ្ញ
  ច្បាប់
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com