ជាតិ
កម្ពុជា បានចំណូល៣២៧លានដុល្លារ ពីការនាំចេញអង្ករ ៩ខែ
08, Oct 2023 , 1:59 pm        
រូបភាព
 រូបភាព៖ អង្ករ៉ាយស៍-Angkorice
រូបភាព៖ អង្ករ៉ាយស៍-Angkorice
ភ្នំពេញ៖ រយៈពេល៩ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករជាង៤៥ម៉ឺនតោន ទៅកាន់ប្រទេស គោលដៅចំនួន៥៧នៅលើពិភពលោក ដោយទទួលបានចំណូល៣២៧លានដុល្លារ។ បរិមាណ៤៥ ម៉ឺន តោននេះ គឺស្មើ៦៥ភាគរយ នៃផែនការនាំចេញសរុប៧០ម៉ឺនតោន។


 
បើតាមរបាយការណ៍របស់សហព័ន្ធ ស្រូវអង្ករកម្ពុជា(CRF) កម្ពុជាបាននាំចេញអង្ករទៅប្រទេសចិន និងតំបន់រដ្ឋបាលស្វ័យត ចំនួន១៥៥ ៣៦៦តោន ដែលគិតជា ទឹកប្រាក់ជិត១០០លានដុល្លារ,  ២៦ប្រទេសនៅអឺរ៉ុប មានចំនួន១៩០ ៧៨៨តោន ដែលគិតជាទឹកប្រាក់ ១៣៨លានដុល្លារ, ៥ប្រទេសដែលជាសមាជិកអាស៊ាន ៤៥ ៣០៦តោន ដែលគិតជាទឹកប្រាក់៣១លានដុល្លារ និងប្រទេសផ្សេងទៀតដូចជា តំបន់អាហ្រ្វិក និងមជ្ឈិមបូព៌ា មានចំនួន ៦៦ ៣៣១តោន គិតជាទឹកប្រាក់៥៧លានដុល្លារ។
 
ក្រៅពីនោះ កម្ពុជា ក៏បាននាំចេញស្រូវ ៣ ០៧៧ ៤១៥តោនផងដែរ ដែលគិតជាទឹកប្រាក់មានចំនួន ៨៦២.៣៩ លានដុល្លារ ក្នុងនោះ៥៩ភាគរយ ត្រូវបានឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពី អាជ្ញាធរ៕
 

Tag:
 អង្ករ
  ហព័ន្ធ ស្រូវអង្ករកម្ពុជា(CRF)
© រក្សាសិទ្ធិដោយ thmeythmey.com