ជាតិ
បាត់ដំបង និងស្វាយរៀង ប្រកាសរៀបចំពិធីបុណ្យអុំទូក រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង
× ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង និងស្វាយរៀង បានប្រកាសរៀបចំពិធីបុណ្យអុំទូកសម្រាប់ឆ្នាំ២០២៣។ ការប្រារពពិធីបុណ្យអុំទូកនេះ ធ្វើឡើងក្នុងគោលបំណងរក្សាទំនៀមទំលាប់ប្រពៃណីជាតិ ជាពិសេស បើកឱកាសឱ្យប្រជាពលរដ្ឋបានទស្សនាកម្សាន្ត ផងដែរ។
សម្រាប់ខេត្តបាត់ដំបង ពិធីបុណ្យអុំទូកនេះ គ្រោងធ្វើឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៨-២៩ តុលា នៅតាមបណ្ដោយដងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង។ ក្នុងនោះ មានការចូលរួមប្រណាំងទូក«ង»ខ្នាតប្រពៃណីជាតិ ទូកខ្នាតអន្តរជាតិ ទូកមង ទូកផ្កាចារ និងនៅពេលរាត្រី ក៏មានការរៀបចំបណ្ដែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួច ជាដើម។
ចំណែក ខេត្តស្វាយរៀងវិញ គ្រោងរៀបចំពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹក នៅទន្លេវ៉ៃគោ ស្ថិត នៅភូមិមេភ្លើងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ដល់១៩ ខែវិច្ឆិកា៕
© រក្សាសិទ្ធិដោយ thmeythmey.com