កីឡាអន្តរជាតិ
អន្តរជាតិ
មហាសេដ្ឋីកាតា ដែលដេញថ្លៃទិញក្លិប Man Utd ៦.៦ពាន់លានដុល្លារ ដកខ្លួនវិញ
× មហាសេដ្ឋីកាតា Sheikh Jassim bin Hamad Al Thani សម្រេចចិត្តដកខ្លួនចេញពីដំណើរការដេញថ្លៃទិញក្លិប Manchester United ។ មហាសេដ្ឋីអង់គ្លេស Jim Ratcliffe មានភាគរយខ្ពស់ក្នុងទិញយកបានភាពហ៊ុន២៥ភាគរយរបស់ក្លិបយក្សអង់គ្លេសមួយនេះ។ នេះបើតាមការផ្សាយរបស់កាសែត BBC។
គ្រួសារ Glazer ដែលបានកាន់កាប់ក្លិប Man Utd ក្នុងឆ្នាំ ២០០៥ បានបង្ហាញពីចេតនាចង់លក់ក្លិបយក្សអង់គ្លេសនេះវិញ កាលពីខែវិច្ឆិកា ឆ្នាំ ២០២២។ ក្រោយការប្រកាសរបស់គ្រួសារមហាសេដ្ឋីអាម៉េរិក មានអ្នកជំនួញល្បីៗជាច្រើនបង្ហាញការចាប់អារម្មណ៍ចង់បាន។
បំណងចង់លក់ក្លិប របស់គ្រួសារ Glazer កើតឡើងបន្ទាប់ពីក្រុម Man Utd ធ្លាក់ទម្រង់លេងខ្លាំងទាំងក្នុងលីគ និងលីគអឺរ៉ុប ជាពិសេសមិនដែលទទួលបានពានធំៗណាមួយឡើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក Sheikh Jassim តាមរយៈធានាគាដ៏ធំរបស់កាតា ធ្លាប់បានដេញថ្លៃ ៦.៦ពាន់លានដុល្លារដើម្បីទិញយកភាគហ៊ុនធំពីគ្រួសារ Glazer ប៉ុន្តែការដេញថ្លៃនេះ ត្រូវបានបរាជ័យ ដោយសារការពិភាក្សាមិនត្រូវរូវគ្នា។ មិនត្រូវរូវគ្នា មហាសេដ្ឋីកាតារូបនេះ មិនផ្តល់សំណើរថ្មីទៀតឡើយ ដោយសម្រេចបញ្ចប់ការដេញថ្លៃរបស់ខ្លួនតែម្តង។ នេះបើតាមកាសែត BBC។
ការបញ្ចប់ការដេញថ្លៃរបស់លោក Sheikh Jassim បានធ្វើឱ្យក្រុមហ៊ុន Ineos Group របស់អ្នកជំនួញអង់គ្លេសលោក Jim Ratcliffe ដែលចង់បានភាគហ៊ុន២៥ភាគរយរបស់ Man Utd ក្លាយជាអ្នកដេញថ្លៃសំខាន់ចុងក្រោយ។
មហាសេដ្ឋីអង់គ្លេសរូបនេះ ត្រូវបានគេសង្ឃឹមថានឹងជោគជ័យក្នុងការទិញយកភាគហ៊ុនមួយចំណែក ស្រពពេលលោក Ratcliffe បង្ហាញបំណងទិញយកភាគហ៊ុន២៥ភាគរយនេះ ដើម្បីចូលរួមដោយស្រាយស្ថានភាពអាក្រក់របស់ក្រុមបិសាចក្រហម។
Man Utd ស្ថិតនៅចំណាត់ថ្នាក់លេខ១០ក្នុងតារាងពិន្ទុ Premier League ដោយ៨ប្រកួត ចាញ់ ៤ និងឈ្នះ៤ មាន១២ពិន្ទុ។ នៅ Champions League ពួកគេបរាជ័យទាំងពីរប្រកួតដំបូងតែម្តង នៅវគ្គសន្សំពិន្ទុ។៕
© រក្សាសិទ្ធិដោយ thmeythmey.com