ជាតិ
បុណ្យភ្ជុំបិណ្ឌ
មនុស្សជាង២០នាក់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នាអំឡុងភ្ជុំបិណ្ឌ៣ថ្ងៃ
16, Oct 2023 , 12:44 pm        
រូបភាព
រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
ភ្នំពេញ៖ មនុស្ស២២នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេលឈប់សម្រាក៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ។ ករណីនេះ ភាគច្រើនកើតចេញពីការទទួលទានគ្រឿងស្រវឹង បើកបរលើសល្បឿនកំណត់ និងការប្រជែងគ្នា ជាដើម។


 
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស គិតចាប់ពីថ្ងៃទី១៣ ដល់១៥ តុលា បណ្ដាលឱ្យមនុស្ស ២២នាក់ស្លាប់ និងរបួសធ្ងន់ស្រាល ៧៩នាក់។ អ្នកស្លាប់ភាគច្រើនជាមនុស្សបុរស។ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ ដោយសារតែអ្នកបើកបរមិនគោរពសិទ្ធគ្នា ប្រជែងគ្នា មិនប្រកាន់ស្តាំ បើកបរដោយលើសល្បឿនកំណត់ មិនពាក់មួកសុវត្ថិភាព និងបើកបរដោយផឹកគ្រឿងស្រវឹង៕

Tag:
 គ្រោះថ្នាក់ចរាចរណ៍
  អគ្គស្នងការដ្ឋាននគរបាលជាតិ
  ភ្ជុំ
© រក្សាសិទ្ធិដោយ thmeythmey.com