កីឡាអន្តរជាតិ
អន្តរជាតិ
Rosberg បើក​យុគ​សម័យ​កាល​ថ្មី​នៃ F1 ជា​មួយនឹង​ជ័យ​ជម្នះ​យ៉ាង​កក់​ក្តៅ
17, Mar 2014 , 8:53 am        
រូបភាព
ដោយ: ថ្មីៗ
កីឡាករ Nico Rosberg បាន​បើក​យុគ​សម័យ​កាល​ថ្មីនៃ​ការ​ប្រណាំង​រថ​យន្ត Formula One ជា​មួយ​នឹង​ការ​ទទួល​ជ័យ​ជម្នះ​យ៉ាង​កក់​ក្តៅ​ក្នុង​ព្រឹត្តិ​ការណ៍ Australian Grand Prix កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក​ពិភព​លោក Sebastian Vettel និង​កីឡាករ Lewis Hamilton សុទ្ធ​សឹង​បាន​ជួប​ឧប្ប​ត្តិ​ហេតុ​នៅ​ដើម​ទី​។



Rosberg ដែល​ក្រុម Mercedes របស់​គេ​បាន​បង្ហាញ​ពី​ភាព​ខ្លាំង​បំផុត​ជា​មួយ​នឹង​បច្ចេក​វិទ្យា​ថ្មី​របស់​កីឡា​នេះ បាន​ធ្វើ​ការ​នាំ​មុខ​ចាប់​តាំង​ពី​ចាប់​ផ្តើម​ប្រកួត​រហូត​ដល់​បញ្ចប់ និង​បាន​​ឆ្លង​កាត់​ខ្សែ​បន្ទាត់​ទី​ផ្តាច់​ព្រ័ត្រ​ជា​មួយ​នឹង​ការ​នាំ​មុខ​ក្នុង​ថិរ​វេលា​២៤,៥​វិនាទី​លើ​កីឡាករ​សញ្ជាតិ​អូ​ស្ត្រាលី Daniel Ricciardo របស់​ក្រុម Red Bull​។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ វា​មាន​នូវ​ការ​បញ្ចប់​ក្នុង​ចំ​ណាត់​ថ្នាក់​លេខ​៣​ដ៏​ត្រ​ចះ​​ត្រចង់​មួ​ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំ​បូង​ក្នុង​ការ​ប្រណាំង Formula One សម្រាប់ Kevin Magnussen វ័យ​២១​ឆ្នាំ របស់​ក្រុម McLaren ដែល​បាន​ក្លាយ​ជា​កីឡាករ​ដា​ណឺ​ម៉ាក​ទី​១​ក្នុង​ការ​បញ្ចប់​ក្នុង​ចំ​ណាត់​ថ្នាក់​កំ​ពូល​តា​រាង​ទាំង​បី​។

កីឡាករ Jenson Button របស់​ក្រុម McLaren និង​ម្ចាស់​ជើង​ឯក​ពិភព​លោក​ពីរ​សម័យកាល Fernando Alonso របស់​ក្រុម Ferrari បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៤ និង​លេខ​៥ ដោយ​នាំ​មុខ​លើ​កីឡាករ Valtteri Bottas របស់​ក្រុម Williams កីឡាករ Nico Hulkenberg របស់​ក្រុម Force India និង​កីឡាករ Kimi Raikkonen របស់​ក្រុម Ferrari​​៕

ប្រែ​សម្រួល​ដោយ ផេង សំណាង




© រក្សាសិទ្ធិដោយ thmeythmey.com