ជាតិ
ពន្យល់ពាក្យ
«បាក់ឌុប» ជាពាក្យកម្ចីពីបារាំង ដែលមានន័យថា សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ 
×![]()
ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ចូលពាក្យ «បាក់ឌុប» នៅក្នុងវចនានុក្រមខ្មែរ២០២២។ តាមពិតពាក្យនេះ ត្រូវបានស្គាល់ជាទូទៅរួចទៅហើយ ដោយគ្រាន់តែមិនមានការពន្យល់ក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។
តាមវចនានុក្រមខ្មែរ២០២២ «បាក់ឌុប» ថ្នាក់ពាក្យជានាម មានន័យថា មធ្យមសិក្សាបត្រភាគទី២, សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ : ឆ្នាំនេះ គាត់ប្រឡងបាក់ឌុប។
បាក់ឌុប ជាពាក្យកម្ចីពីភាសាបារាំង Bac II ដែលសរសេរពេញថា baccalauréat 2ème partie៕
© រក្សាសិទ្ធិដោយ thmeythmey.com