ជាតិ
ពន្យល់ពាក្យ
ភ័យ មានន័យថា ខ្លាច, សេចក្តីខ្លាច, ហេតុ ឬដំណើរដែលគួរខ្លាច 
×![]()
«ភ័យ» ជានាមសព្ទផង និងជាកិរិយាសព្ទផង។ ជានាមសព្ទ គឺសេចក្ដីខ្លាច; ហេតុ ឬដំណើរដែលគួរខ្លាច : កើតភ័យ, មានភ័យ។ ជាកិរិយាសព្ទ «ភ័យ» មានន័យថា ខ្លាច : ខ្ញុំភ័យណាស់ គឺខ្ញុំខ្លាចណាស់; កុំភ័យ! កុំខ្លាច! ឬកុំព្រួយ! ។
ក្រៅពីមេពាក្យ «ភ័យ» វចនានុក្រមខ្មែរ២០២២របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានលើកយកពាក្យពាក់ព័ន្ធផ្សេងៗ មកពន្យល់ដោយខ្លីផងដែរ។ «ភ័យផ្អែមមាត់» គឺភ័យស្លុតស្ងួតបំពង់ក ហាក់ដូចជាផ្អែមប្រហាតមាត់។
«ភ័យព្រួច» មានន័យថា ភ័យ, អរ ភ្លែតឡើងមួយសម្ទុះចិត្ត។ «ភិតភ័យ» ឬ «ភ័យភិត» សំដៅលើខ្លាចខ្លាំង ឬខ្លាចណាស់។ «ភ័យអាសន្ន» គឺភ័យដែលនៅក្បែរ ដោយវចនានុក្រមតម្រូវឱ្យមើលពាក្យអាសន្នបន្ថែម។ រីឯ «ភ័យស្វាយមុខ» គឺភ័យខ្លាំងឡើងទឹកមុខខ្មៅស្វាយ៕
© រក្សាសិទ្ធិដោយ thmeythmey.com