ជាតិ
ពន្យល់ពាក្យ
ដកចង្កាមាន់, ត្រដរខ្យល់ គឺអាការៈហៀបនឹងដាច់ខ្យល់ 
×![]()
សារព័ត៌មានឌីជីថលថ្មីៗ សូមលើកយកពាក្យ «ដកចង្កាមាន់» និង «ត្រដរខ្យល់» មកពន្យល់ ដោយផ្អែកតាមវចនានុក្រមខ្មែរ២០២២ របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា។
«ដកចង្កាមាន់» [កិ.] ជាសំនួនវោហារ ដែលមានន័យថា ត្រដរខ្យល់ អាការៈហៀបដាច់ខ្យល់ស្លាប់ : គាត់ដកចង្កាមាន់បានបន្តិចទើបដាច់ខ្យល់។
រីឯពាក្យ «ត្រដរខ្យល់» វិញ មានការពន្យល់ពីរបែប។ ទីមួយ គឺ ដង្ហក់ក្នុងអាការៈហៀបនឹងដាច់ខ្យល់ ហៀបនឹងស្លាប់ : អ្នកជំងឺកំពុងត្រដរខ្យល់។ ទីពីរ មានន័យថា ត្រដាបត្រដួស លំបាកលំបិន ស្ទើរនឹងដួលរលំ : ក្រុមហ៊ុនកំពុងត្រដរខ្យល់៕
© រក្សាសិទ្ធិដោយ thmeythmey.com