ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
លោក មេ ពៅ យកក្រឡាញ់ឆឹងពីតាកែវ មកលក់នៅភ្នំពេញ
×
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ លោក មេ ពៅ បានដើរប្រមូលផ្លែក្រឡាញ់ នៅតាមស្រុកកំណើតរបស់ខ្លួន ក្នុង ខេត្តតាកែវ យកមក ឆឹង ដើម្បីលក់នៅភ្នំពេញ។ ក្នុងមួយឆ្នាំ លោក ពៅ លក់ក្រឡាញ់ឆឹង តែ១ខែប៉ុណ្ណោះ គឺក្នុងខែវិច្ឆិកា ព្រោះជារដូវសម្បូរផ្លែក្រឡាញ់។ លោក ពៅ បានបន្ថែមថា អ្នកភ្នំពេញ មិនសូវជាស្គាល់ផ្លែក្រឡាញ់ច្រើននោះទេ តែយ៉ាងណាអ្នកលក់រូបនេះ ក៏អាច លក់បានប្រមាណ ៣០-៤០កំប៉ុងក្នុងមួយថ្ងៃ ដោយក្រឡាញ់មួយកំប៉ុងមានតម្លៃ ៥ ០០០ រៀល។ ពេលផុតរដូវក្រឡាញ់ លោក មេ ពៅ ដូរមកលក់តំណាប់អំពិលវិញ។
សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសខាងក្រោមនេះ៖
© រក្សាសិទ្ធិដោយ thmeythmey.com