សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃរំពឹងទទួលភ្ញៀវទេសចរចិនត្រឹមតែ ៣,៥លាននាក់ក្នុងឆ្នាំនេះ ភ្ញៀវទេសចរចិនថតរូបនៅ Grand Palace ក្នុងទីក្រុងបាងកក ។ រូបភាព ៖ Xinhua
× អាជ្ញាធរទេសចរណ៍ថៃ (TAT) នៅថ្ងៃទី២៤ ខែវិច្ឆិកា បង្ហាញក្ដីរំពឹងថា ថៃនឹងទទួលបានភ្ញៀវទេសចរពីចិនចន្លោះពី៣,៤ទៅ៣,៥លាននាក់នៅឆ្នាំនេះ។ ចំនួននេះ ទាបជាងគោលដៅ៥លាននាក់ដែលដាក់កាលពីដើមឆ្នាំ ទោះបីមានកម្មវិធីគាំទ្រលើកលែងទិដ្ឋាការដើម្បីទាក់ទាញភ្ញៀវទេសចរចិនក៏ដោយ។
បច្ចុប្បន្ន ចំនួនភ្ញៀវទេសចរចិនប្រហែល ៣,០១លាននាក់បានទៅកម្សាន្តនៅថៃ។ ចិនជាប្រភពទេសចរណ៍ដ៏សំខាន់របស់ថៃ ដោយមានភ្ញៀវទេសចរចិនចំនួន ១១លាននាក់ក្នុងឆ្នាំ២០១៩ មុនជំងឺពេលកើតជំងឺកូវីដ-១៩។
យ៉ាងណាមិញ សេដ្ឋកិច្ចចិនកំពុងធ្លាក់ចុះធ្វើឲ្យប្រជាជនព្រួយបារម្ភអំពីការចំណាយលើវិស័យទេសចរណ៍ គួបផ្សំស្ថានភាពថៃដែរ។ លោក Chattan Kunjara Na Ayudhya អនុប្រធានអាជ្ញាធរ TAT បានថ្លែងនៅសន្និសីទព័ត៌មានមួយថា ការបាញ់ប្រហារនៅផ្សារទំនើបនៅទីក្រុងបាងកកថ្មីៗនេះ បានប៉ះពាល់ដល់ទំនុកចិត្តរបស់ភ្ញៀវទេសចរចិនផងដែរ។
លោកបានបន្តថា TAT កាលពីខែមិថុនាបានរំពឹងមានភ្ញៀវទេសចរចិនប្រមាណពី៤ទៅ៤,៤លាននាក់ក្នុងឆ្នាំនេះ។ ចំនួននេះ តិចជាងគោលដៅរបស់រដ្ឋាភិបាលបានកំណត់ចំនួន ៥លាននាក់កាលពីដើមឆ្នាំ។ មកទល់ពេលនេះ មានភ្ញៀវទេសចរបរទេសសរុបមានប្រហែល២៣,៨៨ លាននាក់បានទៅលេងថៃ។
ថៃកំពុងបង្វែរគោលដៅថ្មីនៃភ្ញៀវទេសចរបរទេសត្រឹមតែ២៨លាននាក់នៅឆ្នាំនេះ។ បើធៀបនឹងកំណត់ត្រាមុនកូវីដ-១៩ ថៃទទួលបានភ្ញៀវអន្តរជាតិជិត ៤០លាននាក់ក្នុងឆ្នាំ២០១៩ ដែលធ្វើឲ្យថៃទទួលបានប្រាក់ពីវិស័យនេះចំនួន ១,៩១ទ្រីលានបាត (៥៤,៣៧ពាន់លានដុល្លារ)៕
© រក្សាសិទ្ធិដោយ thmeythmey.com