សេដ្ឋកិច្ច
អន្តរជាតិ
កប៉ាល់ដឹកកុងតឺន័រធំជាងគេទាំង ៥ នៅលើពិភពលោក
29, Nov 2023 , 8:30 am        
រូបភាព
 រូបភាព ៖ AP
រូបភាព ៖ AP
កប៉ាល់កុងតឺន័រ ដើរតួនាទីយ៉ាងសំខាន់ក្នុងការចែកចាយទំនិញជុំវិញពិភពលោក។ ទំហំ និង​តម្លៃ​នៃ​កប៉ាល់​ធំ​បំផុត​របស់​ពិភពលោក ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។
 
កប៉ាល់ខាងក្រោមនេះត្រូវបានប្រៀបធៀបទៅនឹងទំហំ និងសមត្ថភាពនៃការផ្ទុកចំណុះរបស់វាគិតជាខ្នាតទូកុងតឺន័រ (TEU) ៖ 
 
១. Ever A Lot (២៤ ០០០TEU)
 
វា​ជា​កប៉ាល់​កុងតឺន័រ​ចុង​ក្រោយ​បង្អស់​ដែល​បង្កើតឡើង ជាមួយ​សមត្ថភាព​ផ្ទុក​​ចំណុះបាន  ២៤ ០០០កុងតឺន័រ។ Ever Alot មានប្រវែងជិត ៤០០ម៉ែត្រ ទទឹង ៦១,៥ម៉ែត្រ ផ្ទៃក្រលា ២៤ ០០០ម៉ែត្រការ៉េ ដែលមានទំហំប្រហែល ៣,៥នៃទីលានបាល់ទាត់ស្តង់ដារ។ កប៉ាល់នេះអាចផ្ទុកទំនិញបាន ២៤០ពាន់តោនស្មើនឹង២៤ពាន់កុងតឺន័រស្តង់ដារដែលមានប្រវែងលើសពី ៦ម៉ែត្រ។



២. Ever Ace (២៣ ៩៩២TEU)
 
កប៉ាល់កុងតឺន័រនេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដឹកជញ្ជូនតៃវ៉ាន់ Evergreen Line ដំណើរការចាប់តាំងពីខែកក្កដា ឆ្នាំ២០២១។ Ever Ace មានប្រវែង ៣៩៩,៩ម៉ែត្រ ទទឹង ៦១,៥ម៉ែត្រ និងជម្រៅ ១៦,៤៨ម៉ែត្រ។ កប៉ាល់នេះអាច​ផ្ទុក​បាន​ប្រហែល ២៣៩៩២កុងតឺន័រ ស្មើនឹង ២៣៥៥៧៩ តោន​នៃ​ទំនិញ​។



៣. HMM Algeciras (២៣ ៩៦៤TEU)
 
កប៉ាល់ HMM Algeciras មានប្រវែង ៣៩៩,៩ម៉ែត្រ ទទឹង ៦១ម៉ែត្រ និងជម្រៅ ១២,៣ម៉ែត្រ។ វាមានសមត្ថភាពផ្ទុក ២៣៩៦៤កុងតឺន័រស្មើនឹង ២២៨២៨៣តោននៃទំនិញ។ HMM Algeciras ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដឹកជញ្ជូនកូរ៉េ HMM ហើយត្រូវបានផលិតដោយ Daewoo Shipbuilding and Marine Engineering Corporation (DSME) ។ 
កប៉ាល់នេះបានបញ្ចប់ការផលិតនៅខែមេសា ឆ្នាំ២០២២។ មួយខែក្រោយមក ជាមួយនឹងបន្ទុករហូតដល់ ១៩៦២១កុងតឺន័រ កប៉ាល់នេះបានចាប់ផ្តើមការធ្វើដំណើរដំបូងចេញពីចិនទៅកាន់អឺរ៉ុប ហើយបានឈប់នៅកំពង់ផែ Rotterdam ។



៤. HMM Oslo (២៣ ៨២០TEU)
 
កប៉ាល់នេះត្រូវបានផលិតដោយ SHI រួមជាមួយ HMM ក្នុងឆ្នាំ ២០២០។ វាមានរាងស្រដៀងគ្នា HMM Rotterdam, HMM Stockholm, HMM Southampton និង HMM St Petersburg ។ កប៉ាល់នេះ បានធ្វើដំណើរលើកដំបូងរបស់ខ្លួនពីកំពង់ផែ Yantian របស់ចិនក្នុងខែកញ្ញា ឆ្នាំ២០២០ ទៅកាន់ទ្វីបអឺរ៉ុបជាមួយការផ្ទុក ១៩ ៥២៩កុងតឺន័រ​។
 


៥. MSC Gulsun (២៣ ៧៥៦TEU)
 
MSC Gulsun មានប្រវែងជិត ៤០០ម៉ែត្រ ជិតស្មើនឹងទីលានបាល់ទាត់ចំនួន៤ ។ កប៉ាល់នេះអាចផ្ទុកទំនិញក្នុងបរិមាណស្មើនឹង ២៣០០០ កុងតឺន័រស្តង់ដារ ដែលបរិមាណទំនិញនេះ គឺគ្រប់គ្រាន់ដើម្បីបំពេញអាងហែលទឹកស្តង់ដារអូឡាំពិកជាង៣០៕ 


 

Tag:
 កប៉ាល់
  កុងតឺន័រ
  ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com