ជាតិ
កសិករមួយចំនួននៅស្រុកលើកដែក ប្រើម៉ាស៊ីន«បាចស្រូវ» ជំនួសឱ្យកម្លាំងមនុស្ស
29, Nov 2023 , 9:00 am        
រូបភាព
ដោយ៖ ញ៉ សុខហឿន

ប្រជាកសិករមួយចំនួននៅស្រុកលើកដែក ខេត្តកណ្តាល បានប្រើម៉ាស៊ីនដើម្បីបាចស្រូវ និង ប្រើប្រាស់គោយន្ត ដើម្បីភ្ជួរស្រែ  ជំនួសដោយការប្រើកម្លាំងមនុស្សទាំងស្រុងតែម្តង។ ម៉ាស៊ីនបាចស្រូវ ពីមានតម្លៃ ៣០ម៉ឺនទៅ៦០ម៉ឺនរៀល ទៅតាមប្រភេទនៃម៉ាស៊ីននីមួយៗ ដែលត្រូវបាននាំចូលពីប្រទេសវៀតណាម។

 
អ្នកស្រី មុំ ហាក់ ដែលជាកសិករធ្វើស្រូវនៅស្រុកលើកដែក​បានបញ្ជាក់ថា ៖  «ពីមុនខ្ញុំបាចស្រូវដោយដៃ។ ក្នុងមួយស្រែដែលមានទំហំ១កុង(ប្រហែល៣០ម៉ែត្របួនជ្រុង) ត្រូវចំណាយពេលជិតមួយម៉ោង ហើយស្មា ដៃ ជើង​ ខ្លួន វិញចុករោយណាស់។ ប៉ុន្តែឥឡូវ! ខ្ញុំប្រើពេលតែ១០នាទីទេ គឺបាចស្រូវរួចហើយ»។  នេះជាឆ្នាំដំបូងដែលគ្រួសាររបស់អ្នកស្រី សម្រេចប្រើប្រាស់ម៉ាស៊ីនបាចស្រូវនេះ ដើម្បីជំនួសនូវកម្លាំងពលកម្ម៕ 
 

 


 


 



Tag:
 កសិកម្ម
  ស្រូវ
  ស្រុកលើកដែក
© រក្សាសិទ្ធិដោយ thmeythmey.com