កីឡាជាតិ
កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​ PSG អាច​បាន​ប្រាក់​រង្វាន់​ម្នាក់​ៗ​ចំនួន​១លាន​អឺរ៉ូ បើ​ឈ្នះ​ពាន Champions League
21, Mar 2014 , 3:07 pm        
រូបភាព
ដោយ: ថ្មីៗ
កីឡាក​រ​បាល់ទាត់​នៃក្លិប Paris Saint-Germain នឹង​ទទួល​ប្រាក់​រង្វាន់​ម្នាក់​ៗ១លាន​អឺរ៉ូ (ប្រហែល១,៣៨លាន​ដុល្លារអាមេរិក) ប្រសិន​ក្លិបកំពូល​​របស់​បារាំងមួយ​នេះ ឈ្នះ​ពាន​រង្វាន់ក្របខណ្ឌ Champions League។ យោង​តាម​សារព័ត៌មានកីឡា L’Equipe ការ​សម្រេចនេះ កើតឡើង​ក្រោយកិច្ច​ពិភាក្សា​រវាង​មហា​សេដ្ឋី​ជនជាតិហ្គាតា Nasser Al-Khelaifi ដែល​ជា​ប្រធាន​ក្លិប។



ប្រសិន​បើ​វាជាការពិតមែន​នោះ ប្រាក់រង្វាន់​ដែល​ផ្តល់​ដោយ PSG នឹង​ត្រូវ​បាន​កត់​ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់​ថា ជា​ចំនួន​ដែល​ច្រើន​ជាងគេ​បំផុត ខណៈ​បច្ចុប្បន្ននេះ ទឹក​ប្រាក់​ដែល​លើក​ទឹក​ចិត្ត​ច្រើន​ជាងគេ​គឺ​មាន​ចំនួន​៨០០ ០០០អឺរ៉ូ (ជាង​១,១​លាន​ដុល្លារអាមេរិក) ដែល Bayern Munich ផ្តល់​ឲ្យ​កីឡាករ​របស់​ខ្លួន​ដែល​បាន​ឈ្នះ Champions League, Bundesliga និង DFB-Pokal កាលពី​រដូវកាលមុន៕



© រក្សាសិទ្ធិដោយ thmeythmey.com