ជាតិ
វីដេអូ
​និស្សិតកសិកម្ម សួន ឧត្តម ចង់​បង្កើត​កសិដ្ឋាន​ចិញ្ចឹមត្រី​ក្នុងស្រុក ព្រោះមិនចង់ឃើញការនាំចូលពីក្រៅ
11, Dec 2023 , 9:29 pm        
រូបភាព
ក្រចេះ​​៖ យុវជន សួន ឧត្តម ជា​និស្សិត​ឆ្នាំ​ទី២ នៃ​សាកលវិទ្យាល័យក្រចេះ បាន​ជ្រើសរើស​ជំនាញ​សេនេទិច និង​បង្កាត់ពូជ ដើម្បី​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ឧត្តម។ តាមរយៈ​ការ​ជ្រើសរើស​ជំនាញ​កសិកម្មនេះ ឧត្តម មាន​បំណង​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ត្រី​សម្រាប់​ផ្គត់​ផ្គង់​ក្នុង​ស្រុក ព្រោះ​មិន​ចង់​ឃើញ​មានការ​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង។



«ខ្ញុំចង់បើកជា​កសិដ្ឋាន​ខ្លួន​ឯង។ ប្រសិន​បើ​ប្រទេស​យើង មាន​កសិដ្ឋាន​ធំៗ មាន​កន្លែង​ចិញ្ចឹម​ត្រី​ ដែល​ផ្គត់​ផ្គង់​ក្នុង​ទីផ្សារ វា​ជា​រឿង​ល្អ​។ ខ្ញុំគិតថា​ យើងមិន​អាច​នាំ​ចូលពី​ប្រទេស​ជិតខាងបានទេ គឺ​យើង​បង្កើត​ផលិត​ផល​ក្នុងស្រុក»។ នេះ​ជាការ​លើក​ឡើង​របស់​យុវជន សួន ឧត្តម។ 
 
សូម​អញ្ជើញ​​បទ​សម្ភាស​រវាង​អ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន Thmey Thmey 25 ជាមួយ​យុវជន សួន ឧត្តម និស្សិតជំនាញ​សេនេទិច និង​បង្កាត់ពូជ នៃ​សាកលវិទ្យាល័យ​ក្រចេះដូចតទៅ៖ 
 

ជា​អ្នក​រស់នៅ​ខេត្ត​ស្ទឹងត្រែង យុវជន សួន ឧត្តម បាន​ចាប់អារម្មណ៍​លើ​​វិស័យ​កសិកម្ម។ យុវជនវ័យ ២០ឆ្នាំរូបនេះ មើល​ឃើញ​ពី​តម្រូវ​ការ​ម្ហូប​អាហារ​នៅកម្ពុជា ដោយ​បន្លែ ត្រី សាច់មួយចំនួន នាំ​ចូលពី​ក្រៅប្រទេស។ បើតាម​យុវជន សួន ឧត្តម ជំនាញកសិកម្ម​ ជា​ជំនាញ​ដែល​ងាយស្រួល​សិក្សា។ និស្សិត​ឆ្នាំ​ទី២រូបនេះ លើកទឹកចិត្តដល់​សិស្សានុសិស្ស ជ្រើសរើស​ជំនាញ​កសិកម្ម សម្រាប់​បន្ត​ការសិក្សា​នៅ​ថ្នាក់ឧត្តម ដើម្បី​ចូល​រួម​អភិវឌ្ឍន៍​វិស័យ​កសិកម្មឱ្យ​បាន​រីកចម្រើន៕

Tag:
 កសិកម្ម
  ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com