កីឡាអន្តរជាតិ
អន្តរជាតិ
សង្គ្រាម Clasico រវាង Barcelona និង Real Madrid នា​រាត្រី​នេះ
23, Mar 2014 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
នា​រាត្រី​ថ្ងៃអាទិត្យ​នេះ នឹង​ផ្តល់ជូន​នូវ​ការប្រកួត​ដ៏​សំខាន់បំផុត​នៃ​រដូវ​កាល​នេះ​ក្នុង​ក្របខ័ណ្ឌ La Liga របស់​អេ​ស្ប៉ា​ញ នៅពេលដែល​ក្រុម​ជើង​ខ្លាំង Real Madrid ទទួល​ក្រុម​ភ្ញៀវ FC Barcelona នៅ​កីឡដ្ឋាន Santiago Bernabeu នា​វេលាម៉ោង​៣ទៀបភ្លឺ។



ការប្រកួត​ដែលមាន​ឈ្មោះថា Clasico គឺជា​ការប្រកួត​ក្នុងចំណោម​ការប្រកួត​ដែលមាន​អ្នកទស្សនា​ច្រើនជាងគេ​បំផុត​នៃ​រដូវ​កាល​នេះ ដោយ​មិនមែន​ត្រឹមតែ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​ឡើយ ប៉ុន្តែ ទូទាំង​ពិភពលោក នៅពេលដែល​ក្រុម​ជើង​ខ្លាំង​ទាំងពីរ​ជួបគ្នា។

ខណៈដែល​ត្រូវបាន​ចាត់ទុកថា Barcelona និង Real Madrid គឺជា​ក្រុម​ខ្លាំងជាងគេ​បំផុត​ទាំងពីរ​នៅ​អេ​ស្ប៉ា​ញ វា​មិនមែនជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះឡើយ​ថា ជំនួប​ឈ្មោះថា Clasico ជារឿយៗជាការ​ប្រកួត​កាត់​សេច​ក្តី ហើយ​ការប្រកួត​នៅ​រដូវ​កាល​នេះ ក៏​មិនមាន​អ្វី​ខុស​ប្លែក​គ្នា​ដែរ។

Real Madrid នឹង​ឈានទៅ​កាន់ការ​ប្រកួត​នេះ​ជាមួយនឹង​ការនាំ​មុខ៤ពិន្ទុ​លើ​ក្រុម Barcelona និង​ដឹង​យ៉ាងច្បាស់​ថា ការទទួល​ជ័យជម្នះ​នឹងធ្វើ​ឲ្យ​ពួកគេ​នាំមុខ៧ពិន្ទុ​ដាច់​នៅលើ​កំពូល​តារាង៕

ជំនួប​បី​លើកចុងក្រោយ
Barcelona    2-1    Real Madrid
Real Madrid    2-1    Barcelona
Barcelona    1-3    Real Madrid

ប្រែ​សម្រួល ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com