កីឡាអន្តរជាតិ
អន្តរជាតិ
Messi រក​បាន​បី​គ្រាប់​ដើម្បី​ជួយ Barcelona ផ្តួលម្ចាស់​ផ្ទះ​ Real Madrid
24, Mar 2014 , 8:55 am        
រូបភាព
ដោយ: ថ្មីៗ
Barcelona បាន​ដេញ​តាម​ពី​ក្រោយ​ក្រុម Real Madrid ត្រឹម​តែ​១​ពិន្ទុ​នៅ​លើ​កំពូល​តា​រាង​នៃ​ក្រប​ខ័ណ្ឌ La Liga ខណៈ​ដែល​ពួក​គេ​បាន​វាយ​បក​ដេញ​តាម​ពី​ក្រោយ​ពីរ​លើក​ដើម្បី​​ទទួល​ជ័យ​ជម្នះ​ទាំង​ប្រផិត​ប្រផើយ​ក្នុង​ការ​ប្រកួត​ឈ្មោះ​ថា El Clasico ក្នុង​លទ្ធ​ផល ៤-៣ នៅ​ឯ​កីឡ​ដ្ឋាន Santiago Bernabeu ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ Lionel Messi រក​បាន​បី​គ្រាប់​តែ​ម្នាក់​។



ក្រុម​ទាំង​ពីរ​បាន​ទទួល​លទ្ធ​ផល​ស្មើ ២-២ នៅ​ត្រឹម​តង់​ទី​១ ស្រប​ពេល​ដែល​ការ​រក​គ្រាប់​បាល់​ទី​១៩​នៅ​ពេល​ប្រកួត​ជា​មួយ​នឹង Real Madrid ពី​សំ​ណាក់ Messi បាន​លុប​ចោល​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​របស់​ខ្សែ​ប្រយុទ្ធ Karim Benzema ក្រោយ​ពី​ខ្សែ​បម្រើ Andres Iniesta បាន​ជួយ​ឲ្យ Barcelona មាន​គ្រាប់​បាល់​នាំ​មុខ​មុន​។

បន្ទាប់​មក​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​ធ្វើ​ឲ្យ Real Madrid នាំ​មុខ​សារ​ជា​ថ្មី​ពី​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​១​គ្រាប់ ប៉ុន្តែ ក្រុម​ម្ចាស់​ផ្ទះ​ត្រូវ​បាន​កាត់​បន្ថយ​នៅ​សល់​សមា​ជិក​ត្រឹម​តែ​១០​នាក់ នៅ​ពេល​ដែល Sergio Ramos បាន​ទាញ​ឲ្យ Neymar ដួល​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់​ក្នុង​រយៈ​ពេល​១០​នាទី​ក្រោយ​មក ហើយ Messi ក៏​បាន​រក​គ្រាប់​បាល់​តាម​ស្មើ​ម្តង​ទៀត​ពី​ការ​ស៊ុត​បាល់​ពិន័យ​១​១​ម៉ែត្រ​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អាហ្សង់​ទីន​រូប​នេះ បាន​រក​គ្រាប់​បាល់​ឈ្នះ​សម្រាប់​ក្រុម​របស់​ខ្លួន​ជា​មួយ​នឹង​ការ​ស៊ុត​បាល់​ពិន័យ​១១ម៉ែត្រ​​មួយផ្សេង​ទៀត​នៅ​រយៈ​ពេល​៧​នាទី​ចុង​ក្រោយ ក្រោយពី Iniesta ត្រូវ​បាន​​​ធ្វើ​ឲ្យ​ដួល​ដោយ​កីឡាក Xabi Alonso​​៕

លទ្ធ​ផល​គូ​ផ្សេង​ទៀត
Osasuna 1-2 Sevilla
Real Betis 0-2 Atlético Madrid
Valencia CF 2-1 Villarreal



© រក្សាសិទ្ធិដោយ thmeythmey.com