ជាតិ
លោក ខៀវ ជៀន៖ បើមានឱកាសយើងត្រូវតែរៀន
29, Dec 2023 , 7:40 pm        
រូបភាព
លោក ខៀវ ជៀន ជាកសិករចិញ្ចឹមមាន់ ស្ថិតក្នុងភូមិកោះគ្រឹស្នា ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច​ ខេត្តកំពត។ លោក ខៀវ ជៀន ផ្ដល់តម្លៃលើការសិក្សា ព្រោះវាពិតជាសំខាន់សម្រាប់ការរស់នៅ និងប្រកបអាជីវកម្មនានា។ បច្ចុប្បន្នកសិករវ័យ២៥ឆ្នាំរូបនេះ នៅតែបន្តរៀនសូត្របន្ថែមលើជំនាញបដិសណ្ឋាកិច្ច និងការអភិវឌ្ឍផ្សេងៗជាមួយអង្គការ អេតអេអាក់ស្យុង​ ព្រោះចង់អភិវឌ្ឍខ្លួន ក៏ដូចជាប្រែក្លាយសហគមន៍ឱ្យទៅជាសហគមន៍អេកូទេសចរណ៍។ លោក ខៀវ ជៀន ប្រាប់ឱ្យយុវជនឱហាតរៀនសូត្រ ក្រេបយកចំណេះដឹងឱ្យបានច្រើន ហើយដាច់ខាតត្រូវតែរៀន បើសិនជាមានឱកាស។ គ្មានឱកាសរៀនបានខ្ពស់ដូចគេ ប៉ុន្តែលោក ជៀន ប្ដេជ្ញាបញ្ជូនកូនឱ្យបានទៅរៀនពេញលេញ ដើម្បីឱ្យជីវិតរស់នៅកាន់តែប្រសើរ ជួយគ្រួសារ សហគមន៍ និងក្លាយជាធនធានដ៏ល្អជួយអភិវឌ្ឍសង្គមជាតិផងដែរ៕

សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 

© រក្សាសិទ្ធិដោយ thmeythmey.com