ជាតិ
លោក ប្រាក់ កុសល៖ មនុស្សគ្រប់រូបត្រូវបន្តធ្វើបច្ចុប្បន្នភាពចំណេះដឹង និងជំនាញ
30, Dec 2023 , 11:09 am        
រូបភាព
ភ្នំពេញ៖ លោក ប្រាក់ កុសល ប្រធាននាយកដ្ឋានអប់រំកុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា មនុស្សគ្រប់រូបមានសិទ្ធិទទួលបានការអប់រំតាំងពីអាយុសូន្យឆ្នាំរហូតពេញមួយជីវិត។ លោកថា មនុស្សគ្រប់រូបត្រូវតែរៀន ហើយបន្តរៀនជារៀងរហូត ដើម្បីអភិវឌ្ឍខ្លួន និងការរស់នៅក្នុងសង្គម។

អ្នកជំនាញរូបនេះ​ អះអាងថា មនុស្សគ្រប់គ្នាត្រូវធ្វើបច្ចុប្បន្នភាពចំណេះដឹង ជំនាញ សមត្ថភាព ទេពកោសល្យ ដើម្បីអភិវឌ្ឍខ្លួនឱ្យកាន់តែប្រសើរ។ លោក កុសល បានលើកឡើងពីជំហាននៃការទទួលបានការអប់រំរបស់មនុស្សតាំងពីអាយុសូន្យឆ្នាំដល់ក្រោម៦ឆ្នាំត្រូវអប់រំលើផ្នែកទារកដ្ឋាន និងមត្តេយ្យ ហើយចាប់ពីអាយុ៦-១១ឆ្នាំត្រូវអប់រំបឋមសិក្សា និងអាយុ១២ឆ្នាំឡើងត្រូវអប់រំអនុវិទ្យាល័យ និងវិទ្យាល័យ រួមទាំងបន្តដល់ថ្នាក់បរិញ្ញាបត្រផងដែរ។
 
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 

© រក្សាសិទ្ធិដោយ thmeythmey.com