ជាតិ
គ្រួសារ A! ២ឆ្នាំក្រោយមក​ ជីងជូ​ និង​ជីងអុី​ បាន​និទ្ទេស​A​ ដូចបងស្រីខ្លួនដែរ
09, Jan 2024 , 4:59 pm        
រូបភាព
ដោយ៖​ ញឹក​ ស្រីល័ក្ខ​ និង​ហេង​ ស្រីលីន

ភ្នំពេញ៖ កូនស្រីទាំងបីរបស់​អ្នកស្រី​ សុខ​ យី​ និង​លោក​ កែវ​ ញ៉ក់​ ដែល​មក​ពី​ខេត្ត​កណ្តាល​ សុទ្ធ​តែជា​សិស្ស​និទ្ទេស​A​ ក្នុង​សម័យ​កំណែទម្រង់​។ ក្នុង​ឆ្នាំសិក្សា២០២៣​ កូន​ភ្លោះ​របស់​អ្នក​ស្រី​ គឺកែវ​ ជីងជូ​ និងកែវ​ ជីងអ៊ី​ បាន​ប្រឡង​ជាប់​និទ្ទេស​ A​ ខណៈកូនស្រី​ច្បង​ កែវ​ លីហុង​ ប្រឡងជាប់​និទ្ទេស​ A​ នៅ​ឆ្នាំ២០២១។



ក្នុង​បទ​សម្ភាស​ជា​មួយ​សារព័ត៌មាន​ Thmey Thmey 25 នាពិធី​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស​A​ នៅមជ្ឈមណ្ឌល​OCIC អ្នកស្រី​ សុខ​ យី​ ពិតជាសប្បាយ​ និងរំភើបជាមួយលទ្ធផលដែលកូនទទួលបាន។ «ជំហានដំបូងគឺមកពីខ្លួនគាត់ខិតខំរៀន​ ប៉ុន្តែយើងជាឪពុកម្ដាយ ក៏ជួយជំរុញគាត់ និងជួយតម្រង់ផ្លូវគាត់ ជាពិសេសមានសាលា និងលោកគ្រូអ្នកគ្រូល្អ»។ នេះជាការ​លេីកឡេីង​របស់​អ្នកស្រី​ សុខ​ យី។
 
សម្រាប់​អ្នកស្រី​ សុខ​ យី​ ការទទួលបាននិទ្ទេសរបស់កូនស្រីភ្លោះនេះ ក៏ជាការរួមចំណែក និងភាពជាគំរូរបស់កូនស្រីច្បងផងដែរ។ អ្នកស្រី​ រៀបរាប់ បែបនេះ៖ «ពួកគាត់ប្រឹងប្រែងតាំងពីតូច ប៉ុន្តែពេលឃើញបងបាននិទ្ទេស A មានរង្វាន់ច្រើន ធ្វើឱ្យពួកគាត់មានសន្ទុះខ្លាំងតែម្ដង និងរឹតតែខំប្រឹងរៀនទ្វេរដង»។
 
ទោះជា​យ៉ាង​ណា​ អ្នកស្រី​ សុខ​ យី​ មិន​ភ្លេច​អរគុណ​ដល់​សាលា​រៀន​ និង​លោកគ្រូ​អ្នកគ្រូ​ ដែល​បាន​បង្ហាត់​បង្រៀន​កូន​របស់​អ្នកស្រី​។ លេីស​ពីនេះ​ អ្នក​ស្រី​ ពិតជា​គាំទ្រ​នូវ​ពាក្យ​ស្លោករបស់​ក្រសួង​អប់រំ​ «អ្នកចេះគឺជាប់»៕
 
សូមអញ្ជើញប្រិយមិត្តទស្សនាវីដេអូដូចតទៅ៖
 

Tag:
 និទ្ទេស​A​
© រក្សាសិទ្ធិដោយ thmeythmey.com