ជាតិ
ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាបប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្នព័ត៌មានក្លែងក្លាយ
14, Jan 2024 , 1:59 pm        
រូបភាព
 
សៀមរាប៖ ស្របពេលដែលបច្ចេកវិទ្យាកាន់តែទំនើប ព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ​ក៏ជ្រៀតជ្រែកមកកាន់តែលឿន ដែលជាក្ដីបារម្ភសម្រាប់សាធារណជនទូទៅ។ ដើម្បីកុំឱ្យខាតបង់ ឬមហន្តរាយដោយសារ​សកម្មភាពទាំងនោះ ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប​ បានប្រាប់ពលរដ្ឋឱ្យ​ពលរដ្ឋប្រយ័ត្ន និងត្រូវថ្លឹងថ្លែងឱ្យបានច្បាស់លាស់ ​មុននឹងទុកចិត្តរាល់ការចុះ​ផ្សាយ​​ព័ត៌មានណាមួយ។

 
ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប លោក លីវ សុខុន បានឱ្យដឹងថា នៅខេត្តសៀមរាបមានសារព័ត៌មាន អនឡាញ សរុបជាង៣០ស្ថាប័ន ដែលគ្រប់គ្រងដោយឯកជន។ លោកថា កន្លងមកមានស្ថាប័នខ្លះ មិនបានបំពេញតាមវិជ្ជាជីវៈ និងក្រមសីលធម៌ត្រឹមត្រូវឡើយ ដោយសារមួយចំនួនបានចុះផ្សាយ មិនបានយោងប្រភពត្រឹមត្រូវ គឺនិយាយតែម្ខាងៗ។ មួយចំនួនទៀត ក៏បានប្រើភាសាវាយប្រហារ សង្កត់នៅភាគីម្ខាងៗ និងការសរសេរដោយដាក់ការសង្ស័យ ឬគ្រាន់តែជាការស្មានជាដើម។ 
 
ក្នុងនាមប្រធានមន្ទីរព័ត៌មាន ដែលមានសមត្ថកិច្ចត្រឹមណែនាំ និងអប់រំ លោក លីវ សុខុន ស្នើឱ្យអ្នកសារព័ត៌មានទាំងអស់គោរពតាមវិជ្ជាជីវៈរបស់ផ្ទាល់ ជាជាងការចាប់ទោសតាមច្បាប់ណាមួយ ជាយថាហេតុ។ ជាមួយគ្នានេះ លោកប្រធានមន្ទីរស្នើសុំទៅសាធារណជនទាំងអស់ ក៏ត្រូវចេះថ្លឹងថ្លែង និងពិនិ្យតមើលព័ត៌មានឱ្យបានច្បាស់លាស់ផងដែរ ជាជាងការចុចចូលចិត្ត ឬចែករំលែកព័ត៌មានក្លែងក្លាយ ដែលអាចបង្កបញ្ហាសម្រាប់ខ្លួនឯង និងគ្រួសារ៕
 
ព័ត៌មានពិស្ដារ សូមទស្សនាបទសម្ភាសរវាងអ្នកសារព័ត៌មានឌីជីថលថ្មីៗ ជាមួយលោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ដូចតទៅ៖ 

 
 
 
 
 
 
 

Tag:
 ព័ត៌មានក្លែងក្លាយ
© រក្សាសិទ្ធិដោយ thmeythmey.com