កីឡាជាតិ
ជាតិ
សមត្ថភាពកីឡាករអុកចត្រង្គកម្ពុជាកើន តែខ្សត់ធនធាន
× លោក ឈាវ បូរ៉ា ជើងឯករងអុកចត្រង្គអង្គរសង្ក្រាន្ដឆ្នាំ២០២៣ បាននិយាយថា កីឡាករ មានសមត្ថភាពរីកចម្រើន ប៉ុន្ដែធនធានកីឡាករ មិនមានការកើនឡើងទេ។ កីឡាករអុកចត្រង្គរូបនេះ បារម្ភថា ប្រសិនជាមិនធនធានថ្នាលបន្ដវេនទេ កីឡាអត្ដសញ្ញាណមួយនេះ នឹងមិនរីកចម្រើនឡើយ។
អតីតស្ដេចអុកអង្គរសង្ក្រាន្ត២សម័យ ឈាវ បូរ៉ា បានធ្លាក់នៅជុំទី៣ ក្រោយចាញ់ក្រោមថ្វីដៃកីឡាករ សុខ លឹមហេង នៃការប្រកួតអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិ។ ការប្រកួតដណ្ដើមតំណែងស្ដេចអុកអង្គរសង្ក្រាន្ត ឆ្នាំ២០២៣កន្លងមក ឈាវ បូរ៉ា ក៏បានចាញ់ក្រោមថ្វីដៃ សុខ លឹមហេង ដែរ។ គួរបញ្ជាក់ថា សហព័ន្ធ បានរៀបចំការប្រកួតអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ពីថ្ងៃទី១៥ ដល់១៧ ខែមករា ឆ្នាំ២០២៤ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
Tag:
អុកចត្រង្គ
ឈាវ បូរ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com