ជាតិ
អ្នកឃុំកោះចិន ស្រុកពញាឮ និយមធ្វើត្រីឆ្អើរតាមរដូវត្រី«ត្រូវ»
21, Jan 2024 , 8:39 am        
រូបភាព
ភ្នំពេញ៖ តាមទម្លាប់តពីដូនតា អ្នកភូមិនៅឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល តែងតែនាំគ្នាធ្វើត្រីឆ្អើរតាមរដូវត្រី «ត្រូវ»។ ត្រីឆ្អើរ គឺជារបរបន្ទាប់បន្សំពីការងារស្រែចម្ការ ។ ក្នុង១ឆ្នាំពួកគាត់ធ្វើត្រីឆ្អើរបាន២លើក ពោលគឺនៅថ្ងៃប្រមូលផល ឬខ្នើត១ ក្នុងខែធ្នូ និងប្រមូលផលលើកទី២ ឬខ្នើត២ ក្នុងខែមករា។


 
ជាទូទៅ ពលរដ្ឋនៅក្នុងភូមិសាស្រ្ត តែងតែដាក់លក់ត្រីឆ្អើរនៅតាមមុខផ្ទះ។ ក្រៅពីនោះ ក៏បានចែកចាយទៅកាន់ផ្សារឧត្តុង និងតាមរោងចក្រមួយចំនួន ក្នុងខេត្តកំពង់ស្ពឺ ផងដែរ។ ក្នុងមួយថ្ងៃ ពួកគាត់ អាចលក់ត្រីឆ្អើរបានពី ២០០ទៅ៥០០តម្បុត ដោយក្នុងមួយតម្បុតមានតម្លៃ១ពាន់រៀល។ 
 
ត្រីមួយឆ្នើរ ត្រូវប្រើពេលអាំងយ៉ាងហោចមួយព្រឹក ដោយដាក់ភ្លើងតិចៗ ដើម្បីឱ្យវាមានពណ៌ស្អាត និងក្រៀមឆ្អិនល្អ។ ត្រីដែលគេនិយមយកទៅធ្វើភាគច្រើនជាប្រភេទ ត្រីស្លឹកឫស្សី និងត្រីរៀល។ 
 
សូមទស្សនារូបភាពខាងក្រោម៖













Tag:
 ត្រីប្រហុក
  ឃុំកោះចិន
  ត្រីឆ្អើរ
© រក្សាសិទ្ធិដោយ thmeythmey.com