អន្តរជាតិ
អាជ្ញាធរប៉េរូបើកប្រតិបត្តិការឆែកឆេរផ្ទះប្រធានាធិបតី ដែលពាក់នាឡិកា Rolex រូបភាព Bloomberg
× អាជ្ញាធរប៉េរូ បានបើកប្រតិបត្តិការចុះឆែកឆេរផ្ទះប្រធានាធិបតី លោកស្រីDina Boluarte ដែលបានពាក់បង្ហាញនាឡិកាប្រណិត Rolex ជាសាធារណៈ។ មេដឹកនាំប៉េរូរូបនេះ ស្ថិតក្រោមការស៊ើបអង្កេតទទួលបានផលប្រយោជន៍ខុសច្បាប់។
ប៉ូលិសជាតិប៉េរូ រួមទាំងក្រុមស៊ើបអង្កេតប្រឆាំងឧក្រិដ្ឋកម្ម នៅយប់ថ្ងៃទី២៩ ខែមីនា បានបើកការស៊ើបអង្កេតផ្ទះលោកស្រី Dina Boluarte ក្នុងក្រុងលីម៉ា។ ប៉ូលិស បានបំផ្លាញទ្វារចោល ក្រោយគ្មានការផ្តល់ចម្លើយពីខាងក្នុង។ យ៉ាងណាមិញ លោកស្រី លីម៉ា មិនមានវត្តមាននៅទីនោះឡើយ។
ប្រតិបត្តិការស៊ើបអង្កេត ធ្វើឡើងច្រើនជាង ៥ម៉ោង ហើយបើកការស៊ើបអង្កេតនៅការិយាល័យប្រធានាធិបតីថែមទៀត។ ការបើកការស៊ើបអង្កេតនេះ ធ្វើឡើងក្រោមហេតុផលលោកស្រី Boluarte ទទួលបានទ្រព្យសម្បត្តិក្នុងពេលកាន់តំណែង ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេស។ លោកស្រី Boluarte បានពាក់នាឡិកា Rolex បង្ហាញជាសាធារណៈ។
កន្លងមក លោកស្រី Boluarte បានទទួលស្គាល់ថា លោកស្រីពិតជាពាក់នាឡិកាប្រណិត Rolex មែន ប៉ុន្តែនាឡិកានោះ បានមកពីលោកស្រីសន្សំលុយតាំងពីក្មេងប៉ុណ្ណោះ។ ក្នុងពេលកាន់តំណែងមេដឹកនាំរូបនេះ បានប្រកាសថា លោកស្រីចូលកាន់តំណែងជាមួយភាពស្អាតស្អំ៕
© រក្សាសិទ្ធិដោយ thmeythmey.com