ជាតិ
សេដ្ឋកិច្ច
ត្រីមាសទី១ កម្ពុជារកចំណូលបានជាង១០០លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ
25, Apr 2024 , 9:29 pm        
រូបភាព
៣ខែមកនេះ កម្ពុជារកចំណូលបានជាង១០០លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ។ ក្នុងនោះ មាន១០០ ៤៨១ ៩៩៥ដុល្លារ បានពីការនាំចេញជ័រកៅស៊ូ និង៣៥៥ ៦៩៤ដុល្លារទៀត បានពីការនាំចេញឈើកៅស៊ូ។ នេះតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២៥ ខែមេសា។

 
របាយការណ៍ពីអគ្គនាយកដ្ឋានកៅស៊ូបានបង្ហាញថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១ ៤៥០ដុល្លារក្នុងមួយតោន កើន៤១ដុល្លារ ក្នុងមួយតោន ស្មើនឹង ៣ភាគរយធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែមីនា មានតម្លៃ១៨៨ដុល្លារ ក្នុងមួយម៉ែត្រគីប។
 
បច្ចុប្បន្នផ្ទៃដីកៅស៊ូនៅកម្ពុជាមានជាង ៤០ម៉ឺនហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមាន ៣២០ ១៨៤ហិកតា ស្មើនឹង៧៩ភាគរយ និងផ្ទៃដីថែទាំមាន ៨៦ ៩៨៨ហិកតា ស្មើនឹង ២១ភាគរយ។
 
សូមជម្រាបថា កាលឆ្នាំ២០២៣ កម្ពុជារកចំណូលបានពីការលក់ផលិតផលកៅស៊ូ មានប្រមាណចំនួន ៥៣៧.៩ លានដុល្លារអាម៉េរិក កើនឡើងប្រមាណចំនួន ៦,២លានដុល្លា ស្មើនឹង ១,២ភាគរយ ធៀបឆ្នាំ២០២២៕

Tag:
 កៅស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com