ជាតិ
រដ្ឋបាលខេត្តស្ទឹងត្រែង បិទរដូវនេសាទ៤ខែ ដើម្បីទុកឱកាសត្រីពងកូន
30, Apr 2024 , 11:29 am        
រូបភាព
រូបភាព៖ ខណ្ឌរដ្ឋបាលជលផល ស្ទឹងត្រែង
រូបភាព៖ ខណ្ឌរដ្ឋបាលជលផល ស្ទឹងត្រែង
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង ប្រកាសបិទរដូវនេសាទ ​ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣០ ខែកញ្ញា ដើម្បីទុកឱកាសឱ្យត្រីពងកូន។ អំឡុងពេលបិទនេសាទនេះ គឺមិនត្រូវបានអនុញ្ញាតឲ្យ​ប្រើប្រាស់ឧបករណ៍មងគ្រប់ប្រភេទនោះទេ ដើម្បីការពារត្រីមេពូជក្នុងការបង្កកំណើត។



យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៦ មេសា អាជ្ញាធរខេត្តស្ទឹងត្រែង បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់រាល់ការប្រើឧបករណ៍ឆក់ សារធាតុពុល និងគ្រឿងផ្ទុះ ដែលនាំឲ្យអន្តរាយដល់ធនធានជលផល និងមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរបំផុត។ 
 
ទោះជាបិទរដូវនេសាទ ប៉ុន្តែ ពលរដ្ឋ​ នៅតែអាចនេសាទដោយប្រើប្រាស់ឧបករណ៍ជាលក្ខណៈគ្រួសារ ដូចជា សៃយ៉ឺន លប សំណាញ់ សន្ទូចផ្លែមួយ អង្កេត ចាន់ តុម ទ្រូ កញ្ច្រែងដងត្រី និងឧបករណ៍មួយចំនួនទៀត ដែលច្បាប់អនុញ្ញាត សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។ នេះជាការបញ្ជាក់របស់រដ្ឋបាលខេត្តស្ទឹងត្រែង៕ 
 

Tag:
 រដ្ឋបាលខេត្តស្ទឹងត្រែង
  រដូវនេសាទ
  ទន្លេមេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com