ជាតិ
ផ្ទះ៣៨ខ្នងនៅបាត់ដំបង រងការខូតខាត ដោយសារខ្យល់កន្ត្រាក់ និងរន្ទះបាញ់
07, May 2024 , 4:59 pm        
រូបភាព
ស្ថានភាពផ្ទះពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅបាត់ដំបង។ រូបពី GCNP
ស្ថានភាពផ្ទះពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅបាត់ដំបង។ រូបពី GCNP
ភ្នំពេញ៖ ផ្ទះពលរដ្ឋនៅខេត្តបាត់ដំបងចំនួន៣៨ខ្នង បានរងការខូតខាត ដោយសារខ្យល់កន្ត្រាក់និងរន្ទះបាញ់។ ករណីនេះ ក៏បានបណ្ដាលឱ្យពលរដ្ឋ៣នាក់រងរបួសផងដែរ។

 
បើតាមការចេញផ្សាយរបស់ស្នងការដ្ឋាននគរបាលជាតិ នៅខេត្តបាត់ដំបង ក្នុងស្រុកចំនួន៤ មានករណីភ្លៀងធ្លាក់ខ្យល់កន្ត្រាក់លាយនឹងរន្ទះបាញ់កាលពីថ្ងៃទី៦ឧសភា។ ករណីនេះ បណ្តាលអោយខូចខាតផ្ទះប្រជាពលចំនួន៣៨ខ្នងផ្ទះ ដែលក្នុងនោះ នៅស្រុកបាណន់ រងការខូចខាតផ្ទះ១៣ខ្នង, ស្រុករតនមណ្ឌល៣ខ្នង, ស្រុកថ្មគោល២២ខ្នង។ 
 
ចំណែក នៅស្រុកសំពៅលូន ក៏រងគ្រោះដោយសារខ្យល់កន្ត្រាក់និងរន្ទះបាញ់ដែរ គឺបណ្ដាលឱ្យ៣នាក់រងរបួស។ បើតាមសមត្ថកិច្ច ជនរងគ្រោះទាំងបី ត្រូវបានរន្ទះបាញ់ ខណៈពេលបេះស្វាយក្នុងចម្ការ។ ជាមួយគ្នាដែរ មានសត្វគោល១ក្បាលបានស្លាប់ នៅស្រុករតនមណ្ឌល ដោយសារគ្រោះធម្មជាតិនេះ។ 
 
បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យភូមិភាគ៥ នៅសំពៅលូន។ ចំនែក ផ្ទះពលរដ្ឋដែលរងគ្រោះផ្សេងទៀត ត្រូវបានកម្លាំងនគរបាលស្រុកបានចុះពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ឡើងវិញដល់ម្ចាស់ផ្ទះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com